របៀបវាស់ជាតិស្ករ % Brix សម្រាប់សីរ៉ូ

សីរ៉ូកំហាប់ខ្ពស់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យចំណីអាហារ និងភេសជ្ជៈ ចាប់តាំងពីការបន្ថែមរសជាតិក្នុងកាហ្វេ រហូតដល់ការផលិតភេសជ្ជៈកំប៉ុងផ្សេងៗ។ កំហាប់នៃស្ករសូក្រូស (Sucrose) មិនត្រឹមតែជះឥទ្ធិពលដល់រសជាតិនៃផលិតផលសម្រេចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ក្លិនឈ្ងុយ រយៈពេលរក្សាទុក (អាយុកាលផលិតផល) និងលទ្ធភាពនៃការរីករាលដាលនៃមេរោគបាក់តេរីផងដែរ។ ដោយសារស្ករសូក្រូស (Sucrose) គឺជាប្រភេទស្ករដែលគេនិយមប្រើបំផុតក្នុងផលិតផលសីរ៉ូ ដូច្នេះកម្រិតជាតិស្ករត្រូវបានគេកំណត់ជាភាគរយប្រ៊ីក (% Brix) ដែលក្នុងនោះ 1% Brix គឺស្មើនឹងស្ករសូក្រូស 1g ក្នុងចំណោមសូលុយស្យុង 100g។ កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយ ដែលត្រូវបានគេទទួលទាននៅទូទាំងពិភពលោក ហើយវាក៏មានជម្រើសច្រើនប្រភេទ និងរសជាតិប្លែកៗគ្នាជាច្រើនផងដែរ។ គេអាចបន្ថែមរសជាតិឱ្យកាហ្វេបានតាមរយៈការប្រើប្រាស់ប្រេងក្រអូប ជាមួយគ្រាប់កាហ្វេក្នុងដំណាក់កាលលីង ឬក៏ការបន្ថែមសីរ៉ូរសជាតិ ទៅក្នុងទឹកកាហ្វេដែលឆុងរួច។ ហាងកាហ្វេដែលឆុងគ្រាប់កាហ្វេមានរសជាតិស្រាប់ តម្រូវឱ្យមានកែវដាក់ ច្រើនប្រភេទខុសៗគ្នាទៅតាមរសជាតិកាហ្វេនីមួយៗ។ ផ្ទុយទៅវិញ បើប្រើប្រាស់សីរ៉ូរសជាតិវិញ ក្រុមហ៊ុនគ្រាន់តែឆុងកាហ្វេធម្មតា រួចសឹមបន្ថែមសីរ៉ូតាមក្រោយជាការស្រេច។ សីរ៉ូរសជាតិ អាចបន្ថែមទៅក្នុងភេសជ្ជៈក្តៅ ត្រជាក់ ឬភេសជ្ជៈពិសេសៗ ក៏ដូចជាបង្អែមផងដែរ។ ការប្រើប្រាស់សីរ៉ូរសជាតិ ជួយឱ្យហាងមានជម្រើសកាន់តែច្រើនសម្រាប់អតិថិជន ព្រមទាំងជួយកាត់បន្ថយពេលវេលាឆុង និងសន្សំសំចៃកន្លែងដាក់សម្ភារៈ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានិភ័យនៃការលាយឡំរសជាតិគ្នា រវាងការឆុងកាហ្វេពីមួយទៅមួយផងដែរ។ នៅក្នុងការផលិតគ្រឿងបន្ថែមរសជាតិ សីរ៉ូស្ករគឺជាគ្រឿងផ្សំដែលសំខាន់បំផុត និងមានតម្លៃខ្ពស់បំផុត ដើម្បីបង្កើតបាននូវភេសជ្ជៈដែលមានគុណភាព។ គេយកស្ករអំពៅ ស្ករឆៃថាវផ្អែម ឬស្ករពោត មកលាយជាមួយទឹកដែលបានចម្រោះស្អាត ដើម្បីបង្កើតជាសីរ៉ូស្ករ ឬហៅថា “សីរ៉ូគោល” ដែលជាទូទៅមានកម្រិតជាតិស្ករប្រហែល 63% Brix។ បន្ទាប់មក រសជាតិត្រូវបានបន្ថែមទៅក្នុងសីរ៉ូគោលតាមរយៈសារធាតុចម្រាញ់ (Extracts)។ សារធាតុចម្រាញ់ទាំងនោះអាចជាប្រភេទទឹកថ្នាំ ឬជាម្សៅ ដែលមានប្រភពពីធម្មជាតិ ឬបែបកែច្នៃ (Artificial) ឬក៏ការរួមបញ្ចូលគ្នានៃប្រភេទទាំងពីរនេះ។ ទឹកផ្លែឈើកំហាប់ខ្ពស់ គឺជាឧទាហរណ៍ទូទៅបំផុតនៃសារធាតុចម្រាញ់ ដែលគេប្រើសម្រាប់បន្ថែមរសជាតិឱ្យសីរ៉ូ។ ក្រុមហ៊ុនផលិតសីរ៉ូរសជាតិមួយ បានទាក់ទងមកកាន់ Hanna Instruments ដើម្បីសាកសួរអំពីការវាស់កំហាប់សីរ៉ូស្ករគោលរបស់ពួកគេ។ កន្លងមក អតិថិជនរូបនោះបានប្រើវិធីសាស្ត្រថ្លឹងទម្ងន់ ដើម្បីគណនាបរិមាណស្ករអំពៅដែលត្រូវលាយជាមួយទឹកក្តៅ ក្នុងគោលបំណងចង់ឱ្យទទួលបានសីរ៉ូស្ករដែលមានកម្រិតកំហាប់ 63 % Brix តាមការចង់បាន។ បន្ទាប់មក ពួកគាត់បានប្រើប្រាស់ឧបករណ៍វាស់កំហាប់ (Refractometer) ដើម្បីវាស់សូលុយស្យុងដែលកំពុងក្តៅនោះ ហើយធ្វើការកែតម្រូវចុងក្រោយពីចំណុចនោះ។ កាលពីមុន ពួកគាត់ធ្លាប់ប្រើឧបករណ៍វាស់កំហាប់ប្រភេទមេកានិច (ដោយមើលនឹងភ្នែក) ប៉ុន្តែជួបការលំបាកក្នុងការទទួលបានលទ្ធផលត្រឹមត្រូវ ដោយសារការមើលឃើញរបស់មនុស្សម្នាក់ៗខុសគ្នា និងកម្រិតកំណត់នៃប្រព័ន្ធប៉ះប៉ូវសីតុណ្ហភាព ។ Hanna បានណែនាំនូវឧបករណ៍វាស់កំហាប់ឌីជីថលសម្រាប់វិភាគកម្រិត Brix ក្នុងចំណីអាហារ ម៉ូដែល HI96801។ HI96801 មានសមត្ថភាពវាស់បានក្នុងចន្លោះយ៉ាងទូលំទូលាយ ចាប់ពី ០ ទៅ 85 % Brix ជាមួយនឹងកម្រិតបង្ហាញលម្អិត (Resolution) 0,01 % Brix និងមានភាពសុក្រឹត ±0.2 % Brix។ អតិថិជនបានពេញចិត្តយ៉ាងខ្លាំងចំពោះអេក្រង់ LCD ពីរជួរ ដែលបង្ហាញទាំងតម្លៃ % Brix និងសីតុណ្ហភាពនៃគំរូចាប់ពី ០ ទៅ 80°C (32 ដល់ 179°F)។ លើសពីនេះ ម៉ាស៊ីននេះក៏អនុញ្ញាតឱ្យពួកគាត់ទទួលបានលទ្ធផលដែលបានប៉ះប៉ូវសីតុណ្ហភាពដោយស្វ័យប្រវត្តិតាមស្តង់ដារ ក្នុងចន្លោះពី 10 ដល់ 40°C (50 to 104°F). ម៉ាស៊ីន HI96801 ក៏មានបំពាក់នូវប្រឡោះដាក់សំណាកធ្វើពីដែកអុីណុក (Stainless steel) ដែលធ្វើឱ្យការសម្អាតកាន់តែងាយស្រួលជាងមុនឆ្ងាយ បើធៀបទៅនឹងឧបករណ៍វាស់កំហាប់ប្រភេទមេកានិចចាស់របស់ពួកគាត់។ រយៈពេលឆ្លើយតបយ៉ាងរហ័សត្រឹមតែ 1.5 វិនាទី ប៉ុណ្ណោះ អនុញ្ញាតឱ្យអតិថិជនអាចវាស់សំណាកដដែលៗបានច្រើនដងយ៉ាងមានប្រសិទ្ធភាព ដើម្បីតាមដានភាពរលាយសព្វ (Homogeneity) នៃល្បាយសីរ៉ូ និងធានាថាការកែតម្រូវនានាគឺផ្អែកលើលទ្ធផលមធ្យមនៃសំណាកដ៏ច្បាស់លាស់បំផុត។ ជារួម ម៉ាស៊ីន HI96801 បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ ដើម្បីធ្វើឱ្យដំណើរការត្រួតពិនិត្យគុណភាព (Quality Control) របស់ពួកគេកាន់តែប្រសើរឡើង។ Measuring % Brix of Flavored Sugar Syrups Concentrated syrups are used throughout the food and beverage industry from flavoring coffee to producing soft drinks. The concentration of sucrose not only affects the taste of the final product but also the aroma, shelf life, and potential for bacterial growth. As sucrose is the most common sugar used in syrup products, sugar content is typically reported as percent Brix (% Brix) where one % Brix is equal to 1 gram sucrose per 100 grams of solution. Coffee is one of the most popular beverages consumed worldwide, and is available in a myriad of varieties and flavors. Coffee can be flavored by enhancing the coffee beans with oils in the roasting stage, or by adding flavored syrup to the finished brew. A coffee shop that brews flavored beans requires many different carafes to hold each type of flavored coffee. Alternatively, if flavored syrups are used, a company simply brews regular roasts and adds the syrup after. Flavored syrups can be added to hot, cold, or specialty beverages, as well as desserts. Using flavored syrups opens up a variety of offerings to customers while also minimizing brewing time and counter space. The risk of carrying flavors over between brews is also decreased. When producing flavoring aids, sugar syrup is the most expensive and essential ingredient in crafting a quality beverage. Cane, beet, or corn sugar is mixed with treated water to create the sugar syrup, or base, typically around 63% Brix. Flavoring is then added to the base via extracts. Extracts are available as natural or artificial tinctures or powders, or a combination of the two. Fruit juice concentrates are a common example of an extract used to flavor syrup. A flavored syrup producer contacted Hanna Instruments about measuring the concentration of their base sugar syrups. The customer was gravimetrically calculating the amount of cane sugar to add to hot water in order to obtain sugar syrup of the desired 63% Brix concentration. They were then using a refractometer to measure the heated solution and making the final adjustments from there. In the past, they had used a mechanical refractometer but had difficulty obtaining accurate measurements due to the subjective interpretation and limited accuracy of temperature compensatio. Hanna recommended the Digital Refractometer for Brix Analysis in Foods – HI96801 for food analysis. The HI96801 has a wide measurement range from 0 to 85% Brix with 0.1% Brix resolution and an accuracy of ±0.2% Brix. The customer appreciated that the dual LCD displayed the % Brix as well as the sample temperature from 0 to 80°C (32 to 176°F); the meter also allowed them to achieve temperature compensated readings automatically from 10 to 40°C (50 to 104°F). The HI96801 also features a stainless steel sample well, which proved much easier to clean than their mechanical refractometer. The quick 1.5 second response time allowed the customer to efficiently perform multiple replicates on each sample, monitoring the homogeneity of the syrup mixture and ensuring the adjustments were based on a representative sample. Overall the HI96801 provided the customer a simple to use and affordable solution to better their quality control process.
តើអ្នកគួរប្រើប្រាស់សូលុយស្យុងសម្រាប់កាលីប្រេស្យុង pH ប្រភេទណា?

តើអ្នកគួរប្រើប្រាស់សូលុយស្យុងសម្រាប់កាលីប្រេស្យុង pH ប្រភេទណា? សូលុយស្យុងកាលីប្រេស្យុង pH (ឬហៅថា pH Buffer) គឺជាឧបករណ៍សំខាន់មួយក្នុងការវាស់តម្លៃ pH។មានអ្នកប្រើមួយចំនួនព្យាយាមផលិតសូលុយស្យុងដោយខ្លួនឯង ដើម្បីសន្សំប្រាក់ ប៉ុន្តែសូលុយស្យុងបែបនេះ មិនមានភាពត្រឹមត្រូវ និងមិនមានស្ថេរភាពឡើយ។ នៅទីបញ្ចប់ វាអាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃលទ្ធផលវាស់របស់អ្នក។ pH Buffer ដែលបានផលិតដោយវិជ្ជាជីវៈ មានស្ថេរភាពខ្ពស់ និងធន់នឹងការប្រែប្រួល។ការប្រើ Buffer គុណភាពខ្ពស់ ដើម្បីកាលីប្រេស្យុងឧបករណ៍វាស់ មុនពេលប្រើរាល់លើក គឺជាវិធីដែលបានសាកល្បង និងទុកចិត្តបានបំផុត ដើម្បីទទួលបានលទ្ធផលវាស់ដែល ត្រឹមត្រូវជានិច្ច។ ហេតុអ្វីបានជាយើងត្រូវកាលីប្រេស្យុងឧបករណ៍វាស់ pH? ការកាលីប្រេស្យុងជាញឹកញាប់ គឺមានសារៈសំខាន់ក្នុងការវាស់ pH ពីព្រោះវាជួយរក្សាឱ្យលទ្ធផលវាស់មាន ភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។អេឡិចត្រូដទាំងអស់ ដំណើរការដោយផ្អែកលើ Slope និង Offset (តាមសមីការនឺនស្ត៍ – Nernst Equation)។ ទោះជាយ៉ាងណា អេឡិចត្រូតមិនតែងតែឆ្លើយតបត្រឹមត្រូវតាមសមីការ Nernst រាល់ពេលនោះទេ។ ដូច្នេះ ការកាលីប្រេសិន (Calibration) គឺមានសារៈសំខាន់សម្រាប់ការងារមន្ទីរពិសោធន៍។ ការកាលីប្រេសិនត្រឹមត្រូវ នឹងជួយប៉ាន់ប្រមាណ និងសម្របសម្រួលការប្រែប្រួលរបស់អេឡិចត្រូតដែលមានការចាស់ខ្សោយ ដោយកំណត់តម្លៃ slope និង offset ពិតប្រាកដ តាមរយៈ buffer ស្តង់ដារ ហើយបន្ទាប់មក ឧបករណ៍វាស់ នឹងធ្វើការកែសម្រួលអាល់ហ្គូរីធម៍ខាងក្នុងឱ្យស្របតាមលក្ខណៈពិតរបស់អេឡិចត្រូត។ ការប្រើប្រាស់សូលុយស្យុងកាលីប្រេសិន pH ក៏អាចជួយឱ្យអ្នករកឃើញបញ្ហាខូចខាតរបស់អេឡិចត្រូតបានផងដែរ តាមរយៈតម្លៃ slope និង offset។ប្រសិនបើក្នុងអំឡុងពេលកាលីប្រេសិន តម្លៃទាំងនេះខុសពីស្តង់ដារ នោះវាជាសញ្ញាច្បាស់ថា probe អាចមានបញ្ហា ដូចជា ខូចខាត កខ្វក់ ឬចាស់ពេក ហើយគួរត្រូវបានផ្លាស់ប្តូរថ្មី ដើម្បីធានាបាននូវលទ្ធផលវាស់ដែលត្រឹមត្រូវ និងអាចទុកចិត្តបាន។ Hanna ផលិតសូលុយស្យុងកាលីប្រេសិន pH ចំនួន ៣ ប្រភេទផ្សេងគ្នា គឺ Standard, Technical និង Millesimal។ជាមួយជម្រើសច្រើនបែបនេះ អាចធ្វើឱ្យមានការភាន់ច្រឡំ និងស្មុគស្មាញបាន ប៉ុន្តែយើងបានរៀបចំ និងបកស្រាយឱ្យកាន់តែងាយស្រួល ដើម្បីជួយឱ្យអ្នកជ្រើសរើសសូលុយស្យុងដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ក្នុងមន្ទីរពិសោធន៍របស់អ្នក។ 1/សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Standard សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Standard មានភាពត្រឹមត្រូវ ±0.01 pH នៅសីតុណ្ហភាព 25°C (77°F) និងមានតម្លៃ pH សរុបចំនួន 7 ជម្រើស ចាប់ពី pH 1.68 ដល់ 10.01។សូលុយស្យុង buffer ដែលពេញនិយម និងត្រូវបានប្រើប្រាស់ច្រើនបំផុត (pH 4.01, 7.01 និង 10.01) ត្រូវបានបន្ថែមពណ៌ខុសៗគ្នា ដើម្បីឱ្យងាយស្រួលសម្គាល់ នៅពេលអ្នកកំពុងធ្វើការងារមន្ទីរពិសោធន៍យ៉ាងមមាញឹក។ ដូចជាសូលុយស្យុងកាលីប្រេសិនទាំងអស់របស់យើង សូលុយស្យុង pH ប្រភេទ Standard ត្រូវបានផលិតតាមស្តង់ដារ ISO, អាចតាមដានតម្លៃទៅកាន់ NIST (NIST traceable) និងមានទំហំវេចខ្ចប់ចម្រុះ ចាប់ពី sachet ប្រើតែម្តង រហូតដល់ដបធំទំហំ 1 gallon។ (សូមចំណាំថា សូលុយស្យុង Standard ទាំងអស់ត្រូវបានបញ្ជាក់គុណភាព (certified) ប៉ុន្តែមិនមែនគ្រប់ផលិតផលទាំងអស់សុទ្ធតែភ្ជាប់ជាមួយវិញ្ញាបនបត្រទេ។ វិញ្ញាបនបត្រខ្លះ អាចស្នើសុំបន្ថែមបានតាមតម្រូវការ។) សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Standard សមស្របសម្រាប់ការប្រើប្រាស់ជិតគ្រប់កម្មវិធី និងអាចប្រើបានជាមួយឧបករណ៍វាស់ភាគច្រើន។ មិនថាអ្នកកំពុងវាស់ pH នៃឈីសដោយប្រើ HALO wireless pH meter ឬប្រើឧបករណ៍វាស់ pH ប្រភេទ benchtop នៅក្នុងមន្ទីរពិសោធន៍ក៏ដោយ សូលុយស្យុង buffer pH ប្រភេទ Standard នេះ អាចឆ្លើយតបតាមតម្រូវការរបស់អ្នកបានយ៉ាងល្អ។ Hanna Tip:ប្រសិនបើអ្នកកំពុងវាស់ pH ក្នុងសំណាកដែលមានសីតុណ្ហភាពលើស ឬទាបជាង 25°C (77°F) សូមយោងតាមតារាងនៅខាងក្រៅវេចខ្ចប់ ដើម្បីពិនិត្យតម្លៃ pH ពិតប្រាកដ ដែលត្រូវនឹងសីតុណ្ហភាពនោះ។ 2/សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Technical សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Technical មានភាពត្រឹមត្រូវដូចគ្នា និងអនុវត្តតាមលក្ខណៈបច្ចេកទេសដូចសូលុយស្យុង Standard ហើយភ្ជាប់មកជាមួយវិញ្ញាបនបត្រ (Certificate)។សូលុយស្យុង Technical មានជួរតម្លៃ pH ទូលំទូលាយជាងសូលុយស្យុងមូលដ្ឋាន ដោយគ្របដណ្តប់ស្ទើរតែគ្រប់ចំណុចលើស្កេល pH ដែលអនុញ្ញាតឱ្យអ្នកកាលីប្រេសិនឧបករណ៍ ដោយបង្កប់ជុំវិញតម្លៃវាស់ដែលអ្នកត្រូវការ បានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។ Bracketing គឺជាអ្វី?Bracketing ដែលគេស្គាល់ថាជា two-point calibration ឬ multi-point calibration គឺជាវិធីកាលីប្រេសិន ដោយប្រើតម្លៃ pH ចំនួន 2 (ឬច្រើនជាងនេះ) ដែលមាន មួយខ្ពស់ជាង និង មួយទាបជាង ជួរ pH ដែលអ្នកចង់វាស់។ Hanna Tip:ដើម្បីទទួលបានភាពត្រឹមត្រូវកាន់តែខ្ពស់ យើងណែនាំឱ្យធ្វើការកាលីប្រេសិនបន្ថែមនៅ pH 7.01 ព្រោះតម្លៃនេះត្រូវបានប្រើសម្រាប់កំណត់ offset។ការកាលីប្រេសិននៅ pH 7.01 ជួយឱ្យអ្នករកឃើញបញ្ហាដូចជា probe មានការបំពុល ខូចខាត ឬដំណើរការមិនប្រក្រតី ហើយជួយកាត់បន្ថយកំហុសក្នុងការវាស់ ដើម្បីឱ្យលទ្ធផលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។ 3/សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Millesimal សូលុយស្យុងកាលីប្រេសិន pH ប្រភេទ Millesimal មានជួរតម្លៃ pH ចម្រុះជាច្រើន (ច្រើនជាងសូលុយស្យុង Standard ប៉ុន្តែន้อยជាងប្រភេទ Technical) ហើយសូលុយស្យុងទាំងអស់នេះ ភ្ជាប់មកជាមួយវិញ្ញាបនបត្រ (Certificate)។ ចំណុចពិសេសដែលធ្វើឱ្យសូលុយស្យុង Millesimal ខុសពីប្រភេទផ្សេង គឺ ភាពត្រឹមត្រូវខ្ពស់ជាង។ ខុសពីសូលុយស្យុង Standard និង Technical ដែលមានភាពត្រឹមត្រូវ ±0.01 pH សូលុយស្យុង Millesimal មានភាពត្រឹមត្រូវដល់ ±0.002 pH។ ដោយសារតែភាពត្រឹមត្រូវដល់ខ្ទង់ទសភាគទីបី សូលុយស្យុងកាលីប្រេសិន Millesimal ត្រូវបានប្រើប្រាស់នៅក្នុងកន្លែងដែលតម្រូវឱ្យមានភាពត្រឹមត្រូវខ្ពស់ខ្លាំង ដូចជា មន្ទីរពិសោធន៍វិទ្យាសាស្ត្រ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ។ ការថែរក្សាសូលុយស្យុងកាលីប្រេសិន pH សូលុយស្យុង buffer pH ប្រភេទ Standard ជាច្រើន ត្រូវបានវេចខ្ចប់ក្នុងដបដែលបានអនុម័តដោយ FDA និងមានលក្ខណៈទប់ស្កាត់ពន្លឺ ដើម្បីជួយរក្សាស្ថេរភាពនៃតម្លៃ pH។សម្រាប់សូលុយស្យុង Millesimal ក៏ត្រូវបានវេចខ្ចប់ក្នុងដបពណ៌ខៀវ មិនឲ្យពន្លឺឆ្លុះចូល (opaque) ដូចគ្នា ដើម្បីការពារពន្លឺ និងរក្សាបាននូវភាពត្រឹមត្រូវខ្ពស់របស់សូលុយស្យុង។ ទោះបីជាអ្នកកំពុងប្រើសូលុយស្យុងដែលបានវេចខ្ចប់ក្នុងដបទប់ស្កាត់ពន្លឺក៏ដោយ ក៏នៅតែមានវិធានការប្រុងប្រយ័ត្នមួយចំនួន ដែលគ្រប់គ្នាគួរតែអនុវត្ត ដើម្បីរក្សាគុណភាព និងស្ថេរភាពរបស់សូលុយស្យុង និងធានាបាននូវភាពត្រឹមត្រូវនៃលទ្ធផលវាស់។ ដើម្បីជៀសវាងការបំពុលសូលុយស្យុង buffer មិនគួរដាក់អេឡិចត្រូតចូលទៅក្នុងដបដោយផ្ទាល់ឡើយ។សូមចាក់ទឹក buffer ត្រឹមបរិមាណដែលត្រូវការចូលក្នុងភាគធុង ឬកែវ ដែលបានលាងសម្អាតដោយទឹក deionized (DI) ជាមុន ហើយប្រើសម្រាប់ការកាលីប្រេសិន។ហើយសូមកុំចាក់ទឹក buffer ដែលបានប្រើរួចហើយ ត្រឡប់ចូលទៅក្នុងដបវិញជាដាច់ខាត ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ និងគុណភាពរបស់សូលុយស្យុង។ ទោះបីជាយើងណែនាំឱ្យធ្វើការកាលីប្រេសិនរៀងរាល់ថ្ងៃក៏ដោយ យើងក៏យល់ដែរថា វាជាដំណើរការដែលចំណាយពេល និងមនុស្សជាច្រើនមានការងារមមាញឹក។ប្រសិនបើការវាស់របស់អ្នកមិនទាមទារភាពត្រឹមត្រូវខ្ពស់ណាស់ នោះការកាលីប្រេសិន ម្តង ឬពីរដងក្នុងមួយសប្តាហ៍ ក៏អាចទទួលយកបាន។ ដោយសារអាយុកាលនៃសូលុយស្យុងនឹងខ្លីចុះ បន្ទាប់ពីបើកដបរួច ប្រសិនបើអ្នកកាលីប្រេសិនតែម្ដងក្នុងមួយសប្តាហ៍ ជម្រើសល្អមួយគឺការប្រើ packet ប្រើតែម្តង (single-use sachet) ដែលជួយធានាថា រាល់ការកាលីប្រេសិន អ្នកកំពុងប្រើ buffer ថ្មី និងមានភាពត្រឹមត្រូវជានិច្ច។ Hanna Tip:សូលុយស្យុងកាលីប្រេសិនរបស់យើង ត្រូវបានរចនាឡើងឱ្យមានអាយុកាលរក្សាទុកយូរ នៅពេលមិនទាន់បើកប្រើ។បន្ទាប់ពីបើកដបរួច សូលុយស្យុង buffer ដែលមាន pH ទាបជាង 7 អាចប្រើបានប្រហែល 3–6 ខែ ខណៈដែល buffer ដែលមាន pH ខ្ពស់ជាង 7 នឹងមានអាយុកាលប្រើប្រាស់ប្រហែល 1–3 ខែ ប៉ុណ្ណោះ។ ————————————————————————————————————————— What Type of pH Calibration Solution Should You Use?pH calibration solutions, also called pH buffers, are an essential tool when measuring pH. While some users will try to make their own solutions to save money, these homemade buffers are not accurate nor stable, and in the end will interfere with the accuracy of your results. A professionally made pH buffer is more stable and is resistant to change. Using a high-grade buffer to calibrate your meter before each use is the only tried-and-true way to get the most accurate results every time. Why do you need to calibrate a pH meter? Frequent calibration is important in pH measurement because calibration keeps your readings accurate and reliable. All electrodes are based off of slope and offset (the Nernst equation). However, the electrode won’t behave exactly based on the Nernst equation every time; that’s where calibration comes in. Proper calibration will make up for an aging electrode by determining its actual slope and offset when using known buffers and will then update the algorithm in your meter to match. Using pH calibration solutions can also alert you of any damages in the electrode through the slope and offset. If these numbers are off during calibration, that’s a strong indication that the probe is damaged, dirty, or too old and needs to be replaced. Hanna makes three different types of pH calibration solutions: standard, technical, and millesimal. With so many options available it can get confusing and overwhelming, but we broke it down and made it easy to choose which one is right for you 1. Standard pH calibration solutions Standard pH calibration solutions have an accuracy of +/- 0.01 pH at 25°C (77°F) and come in seven different pH values from 1.68 to 10.01. Our most popular and commonly used buffers (4.01, 7.01, and 10.01) are dyed different colors so they can be easily identified when you are busy working. Like all of our calibration buffers, the standard solutions are made in accordance with ISO standards, are NIST traceable, and come in a variety of sizes from single-use sachets to one-gallon jugs. (Note that while all standard solutions are certified, not all of them come with a certificate. Some certificates may be available upon request.) Standard pH calibration solutions are great for use in virtually any application and with most meters. Whether you are measuring the pH of cheese with the HALO wireless pH meter or using a benchtop meter in a laboratory setting, standard pH buffers will work for you. Hanna Tip: If you are measuring pH in a sample that is out of the 25°C (77°F) accuracy range, refer to the chart on the side of the packaging for the actual pH range for that temperature. 2. Technical pH calibration solutions Technical solutions have the same accuracy, follow the same specifications as standard solutions, and come with certificates. Technical solutions come in a wider range than basic solutions, which hit nearly every point on the pH scale so that you can bracket your calibrations around any desired measurement. What is bracketing? Also known as a two-point or multi-point calibration, bracketing consists of calibrating to two pH points – one above and one below your desired pH range. For example, if you want to measure the pH of lemon juice, which has a pH around 2, you could use technical buffers 1.00 and 4.01 for a two-point calibration. Hanna Tip: For even better accuracy, we recommend performing a third calibration at pH 7.01, since this is how the offset is determined. Calibrating at pH 7.01 helps you determine problems, such as a contaminated or broken probe, and helps avoid any errors in measurement. 3. Millesimal pH calibration solutions Millesimal buffers come in a wide variety of pH ranges (more than the standard buffers, but less than technical ones), and they all come with certificates. The thing that makes millesimal solutions unique
សារៈសំខាន់នៃការត្រួតពិនិត្យគុណភាពទឹកបរិស្ថាន

សារៈសំខាន់នៃការត្រួតពិនិត្យគុណភាពទឹកបរិស្ថាន ទឹក គឺជាធនធានដ៏សំខាន់បំផុតរបស់យើងនៅលើភពផែនដី។ ការតាមដានគុណភាពទឹកនៅក្នុងបរិស្ថាន ដូចជានៅក្នុងបឹង ទន្លេ ស្ទឹងភ្នំ និងអាងស្តុកទឹក គឺ មានសារៈសំខាន់ណាស់ សម្រាប់ការ អភិរក្ស និងការពារប្រព័ន្ធអេកូឡូស៊ី របស់យើងសម្រាប់ឆ្នាំខាងមុខ។ ឧបករណ៍តេស្តគុណភាពទឹកចល័ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេះ ដោយជួយអ្នកបច្ចេកទេសនៅទីកន្លែង ចាប់យកបញ្ហាគុណភាពទឹកដែលមានសក្តានុពល នៅក្នុងទីជម្រកធម្មជាតិបានយ៉ាងឆាប់រហ័សតាំងពីដំបូង និង ចាត់វិធានការកែតម្រូវចាំបាច់។ នៅពេលជ្រើសរើសវិនិយោគលើ ឧបករណ៍តេស្តគុណភាពទឹកចល័ត សម្រាប់ប្រើប្រាស់នៅទីកន្លែង មានការពិចារណាមួយចំនួនដែលត្រូវធ្វើ។ ឥឡូវនេះ សូមស្វែងយល់ពីអត្ថប្រយោជន៍ និងគុណសម្បត្តិមួយចំនួន នៃការប្រើប្រាស់ឧបករណ៍វាស់ទាំងនេះ ឱ្យកាន់តែស៊ីជម្រៅ។ ឧបករណ៍តេស្តគុណភាពទឹកចល័តងាយស្រួល នៅពេលធ្វើការតេស្តគុណភាពទឹកបរិស្ថាន អ្នកបច្ចេកទេសនៅទីក្លែង ត្រូវតែអាចទៅដល់ប្រភពសំណាកទឹកដែលស្ថិតនៅទីតាំងដាច់ស្រយាល ។ ឧបករណ៍វាស់គុណភាពទឹកចល័ត មានលក្ខណៈបត់បែន ហើយអាច យកតាមខ្លួនបានយ៉ាងងាយស្រួល ពីកន្លែងមួយទៅកន្លែងមួយទៀត។ ការតេស្តគុណភាពទឹកត្រឹមត្រូវលែងត្រូវបានកំណត់ត្រឹម បរិវេណនៃមន្ទីរពិសោធន៍ ទៀតហើយ។ អ្នកបច្ចេកទេសនៅទីក្លែងឥឡូវនេះអាច ធ្វើតេស្តបានគ្រប់ទីកន្លែង និង សម្រេចបានលទ្ធផលត្រឹមត្រូវក្នុងពេលជាក់ស្តែង ដោយគ្មានការពន្យារពេលណាមួយឡើយ។ ការរចនាឧបករណ៍វាស់ជាប់បានយូរសម្រាប់ការប្រើប្រាស់ក្នុងបរិស្ថានអាក្រក់ មិនថាមេឃភ្លៀង ឬមានពន្លឺថ្ងៃ ឧបករណ៍វាស់គុណភាពទឹកចល័ត មានលក្ខណៈ រឹងមាំ និងមានសមត្ថភាពធ្វើតេស្តក្នុង ស្ថានភាពអាកាសធាតុ និងភូមិសាស្ត្រចម្រុះ។ អ្នកបច្ចេកទេសនៅទីកន្លែង ត្រូវតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតេស្តគ្រប់ពេលវេលា មិនថាស្ថិតនៅក្នុងតំបន់ភ្នំដែលមាន អាកាសធាតុត្រជាក់ និងមានព្យុះ ឬនៅក្នុង លក្ខខណ្ឌសំណើមខ្ពស់ ដែលតែងតែត្រូវបានរកឃើញនៅក្នុងដីសើម និងវាលភក់ក៏ដោយ។ ឧបករណ៍តេស្តគុណភាពទឹកចល័ត ធ្វើឱ្យការវិភាគនៅនឹងកន្លែង អាចធ្វើទៅបាន។ ឧបករណ៍វាស់ត្រូវបានបង្កើតឡើងដោយ គ្រឿងផ្សំរឹងមាំ និងធន់ ហើយភាគច្រើនត្រូវបានសាងសង់ដោយ សំបកការពារទឹក ដែលអាចទប់ទល់នឹងការប៉ះទង្គិច និងការធ្លាក់ដែលអាចកើតឡើងនៅពេលកំពុងធ្វើតេស្ត។ វាស់ប៉ារ៉ាម៉ែត្រគុណភាពទឹកច្រើន ដើម្បីយល់ច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅក្រោមផ្ទៃទឹក, អ្នកបច្ចេកទេសនៅទីវាលត្រូវតែ តាមដាន និង ត្រួតពិនិត្យប៉ារ៉ាម៉ែត្រគុណភាពទឹកច្រើន ជាញឹកញាប់។ ឧបករណ៍វាស់គុណភាពទឹកយួរដៃភាគច្រើនតេស្តសម្រាប់ប៉ារ៉ាម៉ែត្រដូចជា៖ pH, ORP, EC, TDS, DO, Turbidity អាម៉ូញ៉ូម ក្លរីត នីត្រាត ជាតិប្រៃសម្ពាធបរិយាកាសសីតុណ្ហភាព និងច្រើនទៀត។ HI98194, HI98196, HI98197, HI98198, HI98494, HI98594 ការពិនិត្យមើលប៉ារ៉ាម៉ែត្រគុណភាពទឹកសំខាន់ៗទាំងនេះជួយអ្នកបច្ចេកទេសនៅទីក្លែង កំណត់ថាតើផ្ទៃទឹកមានតុល្យភាពគីមីត្រឹមត្រូវដែរឬទេ។ ផ្ទុយទៅវិញ នៅពេលដែលប៉ារ៉ាម៉ែត្រ ចេញពី range ធម្មតា នេះអាចជាសូចនាករនៃ បញ្ហាគុណភាពទឹកមូលដ្ឋាន ដែលចាំបាច់ត្រូវកែតម្រូវ។ មានឧបករណ៍វាស់គុណភាពទឹកចល័តពីរប្រភេទដែលត្រូវជ្រើសរើស គឺ ឧបករណ៍ឯកទេស ឬ ឧបករណ៍ពហុប៉ារ៉ាម៉ែត្រ។ អ្នកបច្ចេកទេសនៅទីក្លែងគួរតែយល់ដឹង អំពីចំណុចនេះក្នុងអំឡុងពេលដំណើរការជ្រើសរើសឧបករណ៍។ ឧបករណ៍ឯកទេសផ្តោតលើការវាស់ប៉ារ៉ាម៉ែត្រតែមួយ ខណៈពេលដែលឧបករណ៍ពហុប៉ារ៉ាម៉ែត្រវាស់ប៉ារ៉ាម៉ែត្រជាច្រើនក្នុងឧបករណ៍តែមួយ។ លទ្ធផលត្រឹមត្រូវ និងការប្រមូលទិន្នន័យសាមញ្ញ នៅពេលប្រើប្រាស់ ឧបករណ៍តេស្តគុណភាពចល័ត អ្នកបច្ចេកទេសនៅទីក្លង ត្រូវការ ឧបករណ៍វាស់ដែលអាចទុកចិត្តបាន ។ ឧបករណ៍វាស់គុណភាពទឹកចល័តផ្តល់នូវ ដំណើរការល្អបំផុត និង លទ្ធផលច្បាស់លាស់ ដែលអនុលោមតាមស្តង់ដារបទប្បញ្ញត្តិ។ ឧបករណ៍វាស់ទាំងនេះអាចឱ្យអ្នកបច្ចេកទេសនៅទីកន្លែង ប្រមូលការវាស់វែងកម្រិតមន្ទីរពិសោធន៍ និង ប្រមូលទិន្នន័យគុណភាពទឹកនៅទីតាំងផ្សេងៗគ្នា។ មិនថាអ្នកបច្ចេកទេសនៅទីក្លែង កំពុងស្ថិតនៅតាមស្ទឹងទន្លេ ឬធ្វើតេស្តផ្ទៃទឹកពីគែមទូកក្តី ការអានដែលស៊ីសង្វាក់គ្នា ត្រូវបានបង្ហាញនៅលើអេក្រង់របស់ឧបករណ៍វាស់។ លក្ខណៈពិសេសមួយទៀតនៃឧបករណ៍វាស់គុណភាពទឹកចល័តទាំងនេះ ដែលមានតម្លៃស្មើគ្នាសម្រាប់អ្នកបច្ចេកទេសនៅទីក្លែង គឺ ការប្រមូលទិន្នន័យ ។ ទិន្នន័យទាំងអស់ត្រូវបាន កត់ត្រា និងរក្សាទុកដោយស្វ័យប្រវត្តិ ហើយអាច ផ្ទេរបាន។ ឧបករណ៍វាស់ភាគច្រើន ស្តុកទុក និងរក្សាទុក ទិន្នន័យ GLP ដែលតម្រូវការទាំងអស់ ដូចជា កាលបរិច្ឆេទ ពេលវេលា និងព័ត៌មានក្រិត។ ការ កត់ត្រាដោយដៃ គឺ ធុញទ្រាន់ និងចំណាយពេលច្រើន មិនត្រឹមតែប៉ុណ្ណោះ វាងាយស្រួលនឹង មានកំហុសផងដែរនៅពេលតាមដានលទ្ធផលតាមរបៀបនេះ។ ឧបករណ៍វាស់គុណភាពទឹកចល័ត លុបបំបាត់ភាពរញ៉េរញ៉ៃ នៃការគ្រប់គ្រងទិន្នន័យ និងធ្វើឱ្យការ បកស្រាយលទ្ធផលមិនសូវស្មុគស្មាញ។ ឧបករណ៍វាស់ងាយស្រួលប្រើ ដែលត្រូវបានរៀបចំឡើងតាមតម្រូវការនៃការធ្វើតេស្ត អ្នកបច្ចេកទេសនៅទីក្លែង ត្រូវតែអាច ចាប់ផ្តើមធ្វើតេស្តភ្លាមៗ នៅពេលធ្វើការងារ។ ឧបករណ៍តេស្តគុណភាពទឹកចល័តគឺ ងាយស្រួលដំណើរការ ជាមួយនឹងអេក្រង់ និងជម្រើសមេនុយដែល ងាយយល់។ ឧបករណ៍វាស់ទាំងនេះក៏ សាមញ្ញចំពោះការ ក្រិត និង ការថែទាំ ផងដែរ។ ឧបករណ៍វាស់គុណភាពទឹកចល័ត ជាច្រើនអាចត្រូវបាន កម្ម៉ង់ ជាមួយនឹង ជម្រើសប្រដាប់ស្ទង់ និង ប្រវែងខ្សែខុសៗគ្នា។ អនុញ្ញាតឱ្យអ្នកបច្ចេកទេសនៅទីក្លែងអាចប្ដូរតាមបំណង ឧបករណ៍វាស់ និង បង្កើនបទពិសោធន៍តេស្ត ទាំងមូលរបស់ពួកគេ។ ចាប់ផ្តើមធ្វើតេស្តជាមួយឧបករណ៍វាស់គុណភាពទឹកយួរដៃរបស់យើង យើងយល់! ការជ្រើសរើសឧបករណ៍វាស់គុណភាពទឹកចល័តដែលអាច ឆ្លើយតបនឹងតម្រូវការនៃការធ្វើតេស្តនៅទីក្លែង អាចមើលទៅ លើសលប់ និងគួរឱ្យខ្លាច។ការប្រមូលផ្ដុំឧបករណ៍វាស់គុណភាពទឹកចល័តរបស់យើង មានភាពជាប់បានយូរ គួរឱ្យទុកចិត្ត និង ត្រៀមខ្លួនសម្រាប់ភារកិច្ចនៅនឹងកន្លែង។ ក៏មាន ជម្រើសឯកទេស និង ពហុប៉ារ៉ាម៉ែត្រ ជាច្រើនប្រភេទផងដែរ ដូច្នេះការស្វែងរកឧបករណ៍ត្រឹមត្រូវដែលស័ក្តិសមសម្រាប់តម្រូវការធ្វើតេស្តរបស់អ្នកគឺ ងាយស្រួលជាងពេលណាៗទាំងអស់។ ត្រៀមខ្លួនវាស់វែងប៉ារ៉ាម៉ែត្រគុណភាពទឹកនៅនឹងកន្លែង រួមទាំង pH, ORP, EC/TDS,DO, Turbidity សីតុណ្ហភាព និងច្រើនទៀត។ HI98194, HI98196, HI98197, HI98198, HI98494, HI98594 សរុបសេចក្តីមក អ្នកបច្ចេកទេសនៅទីវាលកំពុងស្វែងរកឧបករណ៍វាស់វិភាគទឹកដែលអាច ពឹងផ្អែកបាននៅក្នុងបរិស្ថានណាមួយ។ឧបករណ៍វាស់គុណភាពទឹកចល័ត របស់យើងត្រូវបានផលិតយ៉ាងល្អ មានសមត្ថភាព និង ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្តភ្លាមៗ។យើងផ្តល់ជូន ឈុតតេស្តពេញលេញ ជាមួយ សម្ភារៈ និងគ្រឿងបន្លាស់ចាំបាច់ទាំងអស់។ ឧបករណ៍វាស់គុណភាពទឹកចល័តនីមួយៗភ្ជាប់មកជាមួយ វ៉ាលីយួរការពារធុនធ្ងន់ ដែលអាចប្រើសម្រាប់ ការរក្សាទុកដោយសុវត្ថិភាព ខណៈពេលធ្វើដំណើរពីទីតាំងមួយទៅទីតាំងមួយទៀត។ឧបករណ៍វាស់ទាំងនេះក៏ ល្អឥតខ្ចោះ សម្រាប់ការតេស្ត ផ្ទៃទឹកផ្សេងៗគ្នា ដូចជាស្រះ បឹង និងស្ទឹងភ្នំ។ ——————————————————————————————————————– Importance of environmental water quality testing Water is our most vital resource on the planet. Monitoring water quality in the environment such as in lakes, rivers, mountain streams, and reservoirs is critical to preserving and protecting our ecosystems for years to come. Portable water quality testing equipment plays a crucial role in this endeavor, helping field technicians quickly detect potential water quality problems in natural habitats from the start and taking necessary corrective action. When choosing to invest in portable water quality testing equipment for field-use, there are some considerations to make. Let’s now explore some of the benefits and advantages of using these meters in depth. Portable water quality testing equipment for easy mobility When performing environmental water quality testing, field technicians must be able to reach water sample sources that are in remote locations. Portable water quality meters are versatile and can be conveniently carried around from place to place. Accurate water quality testing is no longer limited to the confinements of a laboratory setting. Field technicians can now test anywhere and achieve accurate results in real-time without any delays. Durable meter design for use in harsh environments Rain or shine, portable water quality meters are strong and capable of testing in various types of weather and terrain. Field technicians need to be ready to test at any moment, whether it is in cold and stormy mountainous areas or highly humid conditions often found in wetlands and marshes. Portable water quality testing equipment makes on the spot analysis possible. Meters are built with tough, rugged components and most are constructed with waterproof casings that can stand up to the knocks and drops that can occur while testing. Measure multiple water quality parameters To truly understand what is happening beneath the water’s surface, field technicians must keep an eye on and frequently check multiple water quality parameters. Most portable water quality meters test for parameters such as pH, ORP, EC/TDS, dissolved oxygen, turbidity, ammonium, chloride, nitrate, salinity, atmospheric pressure, temperature, and more. Looking at these key water quality parameters helps field technicians determine if a body of water has the right chemistry balance. On the flip side, when parameters are out of normal range, this can be an indicator of underlying water quality problems that need to be rectified. There are two types of portable water quality meters to choose from, dedicated or multiparameter. Field technicians should be cognizant of this during the meter selection process. Dedicated meters are focused on testing a single parameter whereas multiparameter meters measure several all-in-one device. Accurate results and simple data collection When using portable water quality testing equipment, field technicians require dependable meters. There is no margin for error. Portable water quality meters provide top notch performance and very precise results that comply with regulatory standards. Meters enable field technicians to collect laboratory grade measurements and gather water quality data in various locations. Whether field technicians are alongside a river stream or testing a body of water off the edge of a boat, consistent readings are displayed on the meter screen. Another feature of these portable water quality meters that is just as valuable to field technicians, is data collection. All data is automatically logged and recorded and can be transferred. Most meters store and save all required Good Laboratory Practice (GLP) data such as date, time, and calibration information. Record keeping by hand is tedious and time consuming, not to mention it is easy to make mistakes when tracking results this way. Portable water quality meters eliminate the hassle of data management and make interpreting results less complicated. User-friendly meters tailored to testing requirements Field technicians need to be able to hit the ground running when testing. Portable water quality testing equipment is very simple to operate with intuitive screens and menu options. These meters are also pretty straightforward when it comes to calibration and maintenance. Many portable water quality meters can be ordered with different probe and cable length options. This allows field technicians to customize meters and improve their overall testing experience. Start testing with our portable water quality meters We understand! Selecting a portable water quality meter that can meet the demands of field testing can seem overwhelming and daunting. Our collection of portable water quality meters are durable, reliable, and up for the task at hand. There are also various dedicated and multiparameter options to choose from, so finding the right fit for your testing needs is easier than ever. Be prepared
5 គន្លឹះ និងវិធីសាស្ត្រ សម្រាប់ថែទាំឧបករណ៍វាស់ pH, EC ឬ ORP

នៅពេលចាប់ផ្តើម ដំណើរការស្រាវជ្រាវ ផលិត ឬ ការវិនិយោគលើវិស័យថ្មី បញ្ហាបច្ចេកទេសដែលកើតឡើងដោយមិនបានរំពឹងទុក គឺជាអ្វីដែលមិនអាចជៀសផុតបាន។ មិនថានៅក្នុង ឧស្សាហកម្មកែច្នៃចំណីអាហារ ការត្រួតពិនិត្យទឹកអាងហែលទឹក ឬកម្មវិធីឯកទេសផ្សេងទៀត ការដំណើរការ ឧបករណ៍វិភាគ ទាមទារការរៀបចំយ៉ាងហ្មត់ចត់។ ដើម្បី សម្រួលដល់ដំណើរការ និងធានា ភាពជឿទុកចិត្តនៃទិន្នន័យ យើងខ្ញុំផ្តល់ជូននូវ ការណែនាំចាំបាច់សម្រាប់អ្នកទើបចាប់ផ្តើម អំពីរបៀប ថែទាំឧបករណ៍វាស់ ដែលជាឧបករណ៍វិភាគដ៏សំខាន់បំផុតនៅក្នុងមន្ទីរពិសោធន៍របស់អ្នក។ គោលដៅគឺជួយអ្នក ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ពន្យារអាយុជីវិតរបស់ប្រដាប់ស្ទង់។ 1. ប្រើកែវជំនួយសម្រាប់ទុកសូលុយស្យុង ការក្រិតដែលទទួលបានជោគជ័យ គឺអាស្រ័យលើការរក្សា ភាពបរិសុទ្ធ នៃសូលុយស្យុង។ នៅពេល ក្រិតឧបករណ៍វាស់ មិនត្រូវចាក់សូលុយស្យុង ដែលបានប្រើត្រឡប់ចូលក្នុងដបដើមវិញដាច់ខាត។ ទង្វើនេះអាច បំពុល សូលយុស្យុងទាំងមូលនៅក្នុងដប ដែលធ្វើឱ្យសូលុយស្យុងត្រូវបាន លុបចោល។ ដើម្បីធានាថា Buffer តែងតែស្អាត និងរក្សាបាន ភាពត្រឹមត្រូវ, អ្នកគួរតែ ចាក់បរិមាណសមស្របមួយ ទៅក្នុង កែវតូច ឬពាងកែវតូច (ដូចជាពាងចំណីអាហារទារកដែលបានលាងសម្អាត) ហើយប្រើ Buffer ក្នុងពាងនេះដើម្បីធ្វើការក្រិត។ អ្នកអាច ប្រើសូលុយស្យុងដែលបានចាក់ប្រហែលមួយសប្តាហ៍។ បន្ទាប់ពីរយៈពេលនេះ សូមលាងសម្អាតកែវ ឬ ដបហើយជំនួសដោយសូលុយស្យុងថ្មី។ គន្លឹះរបស់ Hanna Hanna ក៏មានផ្តល់ជូននូវសូលុយស្យុងប្រើតែម្តង ដែលងាយស្រួលប្រើ ដូចជា HI70007P (25 កញ្ចប់នៃ 7.01) និង HI77400P (5 កញ្ចប់នៃ 7.01 និង 5 កញ្ចប់នៃ 4.01) ដែលជួយ លុបបំបាត់ទាំងស្រុងនូវហានិភ័យនៃការឆ្លងមេរោគ នៅក្នុងដំណើរការក្រិត។HI7004/1L pH 4.01 Calibration SolutionHI7007/1L pH 7.01 Calibration Solution 2. ប្រើសូលុយស្យុងរក្សារជំនាញ ត្រូវតែផ្តល់អាទិភាពដល់ការប្រើប្រាស់ សូលុយស្យុងរក្សារជំនាញ ជំនួសឱ្យការប្រើទឹកធម្មតា ដើម្បីរក្សាទុក អេឡិចត្រូត ។ ប្រសិនបើមិនមានសូលុយស្យុងឯកទេសដូចជា Electrode Storage Solution HI70300L ទេ អ្នកអាចជំនួសដោយ សូលុយ្សុង 4 ឬ ក្នុងករណីបន្ទាន់បំផុត សូមប្រើ សូលុយ្សុង 7។ មិនត្រូវរក្សាទុកអេឡិចត្រូតនៅក្នុងទឹកម៉ាស៊ីន ឬទឹកបរិសុទ្ធ ដាច់ខាត! ទឹកម៉ាស៊ីន ឬទឹកបរិសុទ្ធមាន កំហាប់អំបិល (អ៊ីយ៉ុង) ទាបខ្លាំង បើធៀបនឹងសូលុយ្សុងអេឡិចត្រូត្រូលីតនៅខាងក្នុងតួអេឡិចត្រូត។ ភាពខុសគ្នានៃកំហាប់នេះនឹងបង្កឱ្យមានបាតុភូត អូស្មូស៊ីស (Osmosis) ដែលបណ្តាលឱ្យទឹកផ្លាស់ទីពីតំបន់កំហាប់ទាប (ខាងក្រៅ) ទៅតំបន់កំហាប់ខ្ពស់ (ខាងក្នុងអេឡិចត្រូត)។ បញ្ហានេះនឹងធ្វើឱ្យកំហាប់អំបិលនៅខាងក្នុងអេឡិចត្រូតថយចុះ ដែល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពរសើប និង អាយុជីវិតរបស់អេឡិចត្រូត របស់អ្នក។ គន្លឹះរបស់ Hanna ការជ្រលក់អេឡិចត្រូតទៅក្នុងទឹកក្នុងរយៈពេលខ្លីដើម្បី លាងជម្រះ សូលុយ្សុងគំរូ ឬសូលុយ្សុង Buffer គឺអាចទទួលយកបាន។ ទោះជាយ៉ាងណាក៏ដោយ មិនត្រូវស្តុកទុកអេឡិចត្រូត នៅក្នុងទឹកជាអចិន្ត្រៃយ៍ឡើយ។ 3. របៀបរក្សាអេឡិចត្រូតឱ្យមានសំណើមជានិច្ច ការរក្សា អេឡិចត្រូត ឱយមានសំណើម គឺធានាថាស្ថានភាពរបស់វានឹងនៅដដែលជានិច្ច។ ដើម្បីផ្តល់សំណើមដល់អេឡិចត្រូតរបស់អ្នក ៖ ហេតុផលបច្ចេកទេស មូលហេតុចម្បងដែលអ្នកត្រូវរក្សាអេឡិចត្រូតឱ្យមានសំណើមល្អ គឺដោយសារវាជួយឱ្យ ផ្នែកប្រសព្វ (junction) សើម។ មានតំបន់មួយនៅខាងក្នុងអេឡិចត្រូត pH នីមួយៗ ដែលអំបិល (ក្នុងទម្រង់ជាទឹក ឬជែល) ចេញទៅខាងក្រៅ និងជ្រាបចូលទៅក្នុងដំណោះស្រាយដែលកំពុងត្រូវបានធ្វើតេស្ត។ អ្វីដែលរារាំងដំណើរការនេះ នឹងបណ្តាលឱ្យលទ្ធផលវាស់មានភាពរអាក់រអួល (និងមិនស្ថិតស្ថេរ)។ ការធានាថាផ្នែកប្រសព្វសើម ហើយមិនបង្កើតជាកករនៅផ្ទៃខាងក្រៅ នឹងជួយឱ្យឧបករណ៍វាស់របស់អ្នកដំណើរការបានដូចថ្មី និងប្រើប្រាស់បានយូរអង្វែង។ 4. សម្អាតអេឡិចត្រូតតាមកាលកំណត់ ជាជម្រើសល្អបំផុត គឺប្រើប្រាស់សូលុយស្យុងសម្អាតជំនាញ ដូចជា General Purpose Cleaning Solution HI7061L។ អ្នកអាចធ្វើ ការក្រិត ដើម្បីលុបបំបាត់កំហុសមួយផ្នែកក៏ដោយ ក៏ការកកើតសារធាតុមិនបរិសុទ្ធជាបន្តបន្ទាប់ នៅទីបំផុតនឹងនៅតែប៉ះពាល់ដល់លទ្ធផលវាស់ដដែល ទោះបីជាមានការក្រិតក៏ដោយ។ ការដោះស្រាយបញ្ហាប្រដាប់ស្ទង់ខូច ប្រសិនបើ អេឡិចត្រូតមានការប្រេះស្រួច ឬ ខូចនៅខាងក្នុង ឧបករណ៍វាស់នឹងតែងតែបង្ហាញលទ្ធផល pH 7 ដោយមិនគិតពីសូលុយ្យុងគំរូ។ ប្រសិនបើអ្នកអនុវត្តតែការក្រិតមួយចំណុចនោះយើងខ្ញុំសូមណែនាំឱ្យអ្នក ត្រួតពិនិត្យអេឡិចត្រូតជាប្រចាំ ដោយធ្វើតេស្តវានៅក្នុង ទឹកខ្មេះ ឬទឹកក្រូច។ ដោយសារតែ ជាតិអាស៊ីតខ្ពស់ លទ្ធផលដែលបានអានគួរតែមាន pH 4 ឬទាបជាងនេះ។ ប្រសិនបើលទ្ធផលបង្ហាញលើសពី pH 4 នោះ ប្រដាប់ស្ទង់របស់អ្នកទំនងជាខូច។ អាយុជីវិតអេឡិចត្រូត រឿងសំខាន់ដែលត្រូវចងចាំគឺថា អេឡិចត្រូត pH មិនមានអាយុជីវិតអចិន្ត្រៃយ៍។ អាយុជីវិតធម្មតា គឺ 1 ទៅ 2 ឆ្នាំអាស្រ័យលើ កម្មវិធីប្រើប្រាស់ និង ភាពញឹកញាប់នៃការប្រើប្រាស់។ ទោះបីជាឧបករណ៍អាចនៅតែផ្តល់លទ្ធផលបន្ទាប់ពីរយៈពេលនេះក៏ដោយ ភាពត្រឹមត្រូវ របស់វាអាចនឹងមិនត្រូវបានធានាទៀត។ ភាពញឹកញាប់នៃការផ្លាស់ប្តូរប្រដាប់ស្ទង់របស់អ្នក នឹងអាស្រ័យលើ កម្រិតភាពត្រឹមត្រូវ ដែលអ្នកត្រូវការ។ មិនថាអ្នកកំពុងធ្វើតេស្ត pH, EC, TDS ឬ ORP នៅក្នុងអាងចិញ្ចឹមត្រី ដំណោះស្រាយសារធាតុចិញ្ចឹមសម្រាប់សួនច្បារក្នុងផ្ទះ ឬទឹកនៅក្នុងអាងហែលទឹកទេ Hanna Instruments តែងតែមានឧបករណ៍ដែលសមស្របតាមតម្រូវការរបស់អ្នក។ យើងខ្ញុំផលិតនូវ ឧបករណ៍វាស់ពហុប៉ារ៉ាម៉ែត្រ ជាច្រើនប្រភេទ ដែលក្នុងនោះឧបករណ៍ដែលពេញនិយមបំផុតគឺសម្រាប់វាស់៖ 5 Tips and Tricks for Caring for a pH, EC, or ORP Tester When you’re first embarking on a new endeavor, there a lot of unexpected things that pop up along the way. From cheese making to pool testing and beyond, your new hobby or business may come with some additional tasks that you didn’t know to plan for. We’re here to make things a little bit easier for the beginners when it comes to caring for your new best friend – your pH tester. 1. Use a small glass jar to store your buffer Successful calibration depends on keeping the buffer fresh. When calibrating a pH meter the buffer should never be poured back in the bottle. This could contaminate the bottle, rendering your buffer useless. To keep the buffer clean and accurate, pour some into a small glass container, like a baby food jar, and use that to calibrate your meter. You can use the poured buffer for about a week. After that, wash the jar and replace it with fresh solution. Hanna Tip: We also offers the HI70007P (25 sachets of pH 7.01) and the HI77400P (5 sachets each of pH 7.01 and 4.01), which are convenient, single use buffers. 2. Use the proper storage solution If you’re trying to decide whether to purchase a storage solution or to store your electrode in water, it is always best to use storage solution. If a solution, such as Electrode Storage Solution HI70300L, is not available then use pH 4 buffer or, in a real pinch, pH 7 buffer. Never store in tap or purified water! Tap and purified waters are very low in salt, relative to the solution inside the electrode. The imbalance will cause the water to move from low concentration (water) to high (inside electrode) by osmosis. This affects the concentration of salt inside the electrode, and thus affects the life of your pH electrode. Hanna Tip: It’s okay to place the electrode in water for a short period of time to rinse off a solution. Just don’t store the electrode in it. 3. Maintain a hydrated electrode Maintaining a hydrated electrode assures you that the condition will always remain the same. To hydrate your electrode either place the meter upright in a glass with storage solution, or place a small piece of sponge (about a 1/4” cube cut from a new kitchen sponge) in the cap of your tester and wet the sponge with the solution. The main reason you want to keep the electrode well-hydrated is that it keeps the junction wet. There’s an area inside of every pH electrode from which salt (in either a liquid or gel) migrates to the outside and seeps in the solution that is being tested. Anything that prevents this will cause readings to drift (and therefore be unstable). Ensuring that the junction is wet and doesn’t form a precipitate at the outer surface will keep your meter working newer, longer. 4. Clean the electrode periodically Preferably you will want to use a cleaning solution such as General Purpose Cleaning Solution HI7061L. In most cases you can calibrate the error out, but eventually the growth will affect the readings regardless of calibration. f a probe has a hairline crack or a break on the inside, the meter will always read 7 regardless of the solution. If you are only performing a single point calibration, then we suggest that you periodically check the electrode by testing it in vinegar or orange juice. Because they are acidic, you should get a reading of pH 4 or less. If the reading is over pH 4, then you likely have a broken probe. On a final note, it’s important to remember that pH electrodes don’t last forever; the typical lifespan is 1-2 years, depending on what they’re used for and how often. A meter might still read outside of this time frame, but the accuracy could be off. How often you change your probe will depend on how accurate you need or want your reading to be. Whether you are testing the pH, EC, TDS or ORP of your aquarium, the nutrient solution of your indoor garden, or the water in your swimming pool (the home-user, maintenance team, or installation business), Hanna Instruments carries the a device suited to your needs; we make several testers for measuring multiple parameters. Here are our most popular ones: pH EC/TDS ORP
សេចក្តីណែនាំអំពីការ តេស្តគុណភាពទឹកបរិស្ថាន (ភាគទី ២)

សេចក្តីណែនាំអំពីការ តេស្តគុណភាពទឹកបរិស្ថាន (ភាគទី ២) ទិដ្ឋភាពទូទៅនៃ pH 1. តើ pH គឺជាអ្វី? pH គឺជាខ្នាតសម្រាប់វាស់កំហាប់ទាក់ទងគ្នានៃអ៊ីយ៉ុងអ៊ីដ្រូសែន (H+) និងអ៊ីយ៉ុងអ៊ីដ្រុកស៊ីត (OH−) នៅក្នុងសូលុយស្យិងទឹក។ ខ្នាត pH មានចាប់ពី 0 ដល់ 14៖ 2. ហេតុអ្វីការវាស់ pH មានសារៈសំខាន់? ការវាស់ pH ជួយវាយតម្លៃពីគុណភាពទឹកសម្រាប់ជីវិតរុក្ខជាតិ និងសត្វក្នុងទឹក។ ប្រសិនបើទឹកក្លាយជាអាស៊ីត ឬបាសខ្លាំងពេកដោយសារតែកត្តាបំពុល (ធម្មជាតិ ឬមនុស្សបង្កើត) វានឹងអាចបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជីវិតក្នុងទឹក។ តម្លៃ pH ដែលចាត់ទុកថាធម្មតានៅក្នុងប្រភពទឹកជាទូទៅស្ថិតនៅចន្លោះ 5.0 ដល់ 9.0 ប៉ុន្តែតម្លៃល្អបំផុតគឺនៅចន្លោះ 6.0 ដល់ 8.0។ 3. វិធីសាស្រ្តវាស់ pH វិធីសាស្រ្តវាស់ pH ទូទៅដូចជា ឧបករណ៍តេស្តគីមី និងក្រដាស pH (pH strips) គឺសាមញ្ញ និងមានតម្លៃថោក។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រទាំងនេះអាចផ្តល់លទ្ធផលមិនត្រឹមត្រូវ ដោយសារវាផ្អែកលើការប្រែប្រួលពណ៌។ វិធីសាស្ត្រវាស់ pH ដែលមានភាពត្រឹមត្រូវជាងគឺការប្រើប្រាស់ ឧបករណ៍វាស់ pH (pH meter)។ នៅពេលជ្រើសរើសឧបករណ៍នេះ លោកអ្នកគួរពិចារណាលើទាំងអេឡិចត្រូត និងតួឧបករណ៍ ដើម្បីធានាថាវាស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅទីតាំងជាក់ស្តែង។ ឧបករណ៍វាស់ pH ជំនាញសម្រាប់អ្នកដើម្បីទទួលបានភាពត្រឹមត្រូវដូចនៅក្នុងមន្ទីរពិសោធន៍នៅទីតាំងជាក់ស្តែង លោកអ្នកអាចស្វែងយល់ពីឧបករណ៍វាស់ចម្រុះមួយចំនួនរបស់ Hanna Instruments ដែលអាចវាស់ pH និងប៉ារ៉ាម៉ែត្រជាច្រើនទៀតដោយភាពត្រឹមត្រូវ និងប្រសិទ្ធភាព។ ឧបករណ៍ដែលមានលេខកូដដូចជា HI9829, HI98194, HI98193 និង HI98190 គឺជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកជំនាញ។ 4. ការក្រិត pH នៅទីតាំង ការក្រិត គឺជាជំហានសំខាន់ដើម្បីធានានូវភាពត្រឹមត្រូវ។ លោកអ្នកគួរជ្រើសរើសសូលុយស្យុងប៊ូហ្វែ (buffer) ដែលមានតម្លៃជុំវិញតម្លៃ pH ដែលអ្នករំពឹងទុក។ 5. នីតិវិធីនៃការក្រិត ដើម្បីស្វែងយល់លម្អិតបន្ថែម សូមពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) របស់យើងសម្រាប់ការវាស់វែង pH។ pH Measurement SOP. pH What is pH? pH is a measurement of the relative concentration of hydrogen ions and hydroxide ions in water. The scale ranges from 0 to 14, with 0 being a strong acidic solution and 14 being strongly basic. Why is measuring pH important? pH is a way to evaluate the suitability of water for living plant and animal organisms. If water has become too acidic or basic due to natural or man-made pollutants, there can be a profound negative impact on aquatic life. pH is considered normal in a body of water if it has a value of 5.0 to 9.0, but ideally it would fall in the range of 6.0 to 8.0. How do we measure pH? Common pH tests, like chemical test kits and pH strips, are simple and inexpensive. However, they come with some issues that could lead to inaccurate results. Both of these methods of testing pH give you results based on a chemical reaction that results in a color change. When your paper or liquid sample changes color, you match it to the color guide provided and get your pH reading. A more accurate means of testing pH is using a pH meter. When choosing a pH tester or meter, there are a number of considerations related to both the electrode as well as the device. Be sure to find a pH meter and electrode that is best suited for field work. pH Calibration in the Field The first thing is to choose the buffer solutions that will bracket your expected value. What is bracketing? Also known as a two-point or multi-point calibration, bracketing consists of calibrating to two pH points – one above and one below your desired pH range. For example, if you want to measure the pH of lemon juice, which has a pH around 2, you could use technical buffers 1.00 and 4.01 for a two-point calibration. If the pH of your water sample is unknown, then a third calibration point will ensure the best accuracy. Calibration Procedure Check out our full pH Measurement SOP.
សេចក្តីណែនាំអំពីការតេស្តគុណភាពទឹកបរិស្ថាន (ភាគទី ១)

ទឹកគឺជាធនធានធម្មជាតិដ៏សំខាន់បំផុតមួយសម្រាប់ទ្រទ្រង់ជីវិតលើភពផែនដី។ ជាមួយនឹងកំណើនប្រជាជនដែលបន្តកើនឡើងឥតឈប់ឈរ ការត្រួតពិនិត្យគុណភាពទឹកក្នុងបរិស្ថានបានក្លាយជារឿងចាំបាច់ ដើម្បីអាចរកឃើញការប្រែប្រួល និងចាត់វិធានការសមស្របនៅពេលចាំបាច់។ អត្ថបទនេះនឹងពិភាក្សាអំពី ប៉ារ៉ាម៉ែត្រសំខាន់ៗ ក្នុងការវាស់វែងគុណភាពទឹក និង របៀបធ្វើការក្រិតឧបករណ៍ នៅទីកន្លែង ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងគួរឱ្យទុកចិត្តបំផុត។ តើគុណភាពទឹកជាអ្វី? គុណភាពទឹក គឺជាការវាស់វែងអំពីភាពសមស្របនៃទឹក ដើម្បីប្រើប្រាស់សម្រាប់គោលបំណងជាក់លាក់មួយ ដូចជា សម្រាប់អាងហែលទឹក កសិកម្ម ឬផលិតអគ្គិសនី។ ទឹកដែលមិនសមសម្រាប់ការប្រើប្រាស់មួយ អាចនឹងត្រូវបានទទួលយកយ៉ាងល្អឥតខ្ចោះសម្រាប់គោលបំណងផ្សេងទៀត។ គុណភាពទឹក ត្រូវបានកំណត់តាមលក្ខណៈ រូបវន្ត ជីវសាស្ត្រ និងគីមី ដោយផ្អែកលើលក្ខខណ្ឌសំខាន់ៗ។ លក្ខខណ្ឌទាំងនេះអាចប្រែប្រួលតាមទីតាំង (ឧទាហរណ៍៖ ប្រៀបធៀបទន្លេនៅចំណុចផ្សេងៗគ្នា) ឬផ្លាស់ប្តូរតាមរដូវកាល។ ទឹកលើផ្ទៃដី (surface water) និងទឹកក្រោមដី (groundwater) ក៏អាចប៉ះពាល់គ្នាទៅវិញទៅមកបានដែរ ដោយសារតែស្រទាប់ទឹកក្រោមដី (water table) ទាំងពីរត្រូវបានភ្ជាប់គ្នា។ គួរត្រូវបានដឹងថា គុណភាពទឹកអាចរងផលប៉ះពាល់ដោយទាំង កត្តាធម្មជាតិ និងកត្តាមនុស្សបង្កើត។ ការត្រួតពិនិត្យប្រភពទឹកជាប្រចាំអាចជួយរកឃើញបញ្ហាជាមុន មិនឲ្យបង្កផលវិបាកធ្ងន់ធ្ងរនៅពេលក្រោយ។ ការក្រិតឧបករណ៍នៅទីកន្លែង ការក្រិតឧបករណ៍ គឺជាជំហានដ៏សំខាន់ក្នុងការទទួលបានលទ្ធផលត្រឹមត្រូវ និងអាចធ្វើចម្លងបានជារឿយៗ។ ល្អបំផុតគឺត្រូវ ក្រិតឧបករណ៍របស់អ្នកមុនពេលប្រើប្រាស់ នៅថ្ងៃយកសំណាក។ នៅចុងថ្ងៃ អ្នកក៏អាចធ្វើការ ត្រួតពិនិត្យឡើងវិញ ដើម្បីពិនិត្យថាឧបករណ៍មានចាកចេញពីការក្រិតដើមឬទេ។ ផ្អែកលើប្រភេទគម្រោង អ្នកអាចត្រូវធ្វើការត្រួតពិនិត្យការក្រិតបន្ថែមញឹកញាប់ជាងមុនក្នុងថ្ងៃនោះផងដែរ។ សូមចងចាំប្រើតែ សូលុយស្យុងថ្មី និង សម្អាតប្រដាប់ស្ទង់ឲ្យស្អាតជានិច្ច ព្រោះកំទេច ឬធូលីអាចប៉ះពាល់ដល់លទ្ធផល។ ប៉ារ៉ាម៉ែត្រសំខាន់ៗក្នុងការតេស្តគុណភាពទឹក មានប៉ារ៉ាម៉ែត្រជាច្រើនដែលអាចត្រូវវាស់វែង ដើម្បីបង្ហាញពីគុណភាពទឹក។ ប៉ារ៉ាម៉ែត្រទាំងនេះអាចជាការវាស់វែងអំពី៖ ប៉ារ៉ាម៉ែត្រទាំងអស់មាន ស្តង់ដារទូទៅ និងគោលការណ៍ណែនាំ សម្រាប់កំណត់ថាសំណាកទឹកនោះអាចចាត់ទុកថាសមរម្យ ឬបង្កគ្រោះថ្នាក់។ លទ្ធផលនៃការធ្វើតេស្តទាំងនេះមិនអាចទុកចិត្ត ១០០% បាននោះទេ ប៉ុន្តែត្រូវប្រៀបធៀបទៅនឹង ស្ថានភាពធម្មតា របស់ប្រភពទឹកនោះ។
អាថ៌កំបាំងនៃការវាស់ DO (អុកស៊ីសែនរលាយ) ត្រឹមត្រូវ៖ កត្តាសំខាន់ៗ និងរបៀបគ្រប់គ្រង (ភាគទី ១)

ធានាបាននូវលទ្ធផលនៃការវាស់ DO – ភាគទី ១ ការវាស់ DO – ភាគទី ១ តើកត្តាសំខាន់អ្វីខ្លះនៅក្នុងគំរូទឹក ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការវាស់ DO (អុកស៊ីសែនរលាយ) របស់អ្នក? ដើម្បីធានាបាននូវលទ្ធផល DO ត្រឹមត្រូវ អ្នកនឹងត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ ៣ យ៉ាង៖ តើកត្តាទាំងនេះនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើបរិមាណអុកស៊ីសែនរលាយ? ដូច្នេះ តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងកត្តាទាំងនេះ? ជម្រើសទី ១៖ ឧបករណ៍វាស់ DO តែមួយមុខងា ជាធម្មតានៅលើឧបករណ៍វាស់ DO តែងតែភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព ដូច្នេះវាអាចសំណងសីតុណ្ហភាពដោយស្វ័យប្រវត្តិសម្រាប់លទ្ធផលវាស់។ ហើយសម្រាប់កត្តាដូចជាសម្ពាធបរិយាកាស (កម្ពស់) ឬជាតិប្រៃ វានឹងអនុញ្ញាតឱ្យអ្នកបញ្ចូលដោយដៃដើម្បីជួយឱ្យលទ្ធផលវាស់របស់អ្នកត្រឹមត្រូវបំផុត។ ចំណាំ៖ ឧបករណ៍វាស់ DO តែមួយមុខងារកម្រិតខ្ពស់មួយចំនួនមានឧបករណ៍ចាប់សញ្ញាសម្ពាធដែលបានបង្កប់ ដើម្បីអាចសំណងដោយស្វ័យប្រវត្តិ ប៉ុន្តែនៅតែត្រូវការប្រើឧបករណ៍វាស់ដាច់ដោយឡែកមួយដើម្បីកំណត់តម្លៃជាតិប្រៃ។ ជម្រើសទី ២៖ ឧបករណ៍វាស់ពហុមុខងារ (pH / DO / ជាតិប្រៃ / សម្ពាធ / សីតុណ្ហភាព) នៅលើឧបករណ៍វាស់ពហុមុខងារ មានឧបករណ៍ចាប់សញ្ញាស្រាប់ ដូចជា សម្ពាធបរិយាកាស សីតុណ្ហភាព និងជាតិប្រៃ។ ដូច្នេះ អ្នកប្រើប្រាស់មិនចាំបាច់បញ្ចូលតម្លៃទាំងនេះដោយដៃទេ។ ផ្ទុយទៅវិញ ឧបករណ៍នឹងសំណងដោយស្វ័យប្រវត្តិដើម្បីផ្តល់លទ្ធផល DO ត្រឹមត្រូវបំផុត។ នឹងនៅមានកត្តាមួយចំនួនទៀតដែលជះឥទ្ធិពលដល់លទ្ធផលវាស់ DO។ សូមអ្នកទាំងអស់គ្នាបន្តស្វែងយល់នៅ ភាគទី ២! ————————————————————————————————————————————————— Ensuring Accurate DO Measurement – Part 1 What are the main factors in a water sample that will affect your DO measurement results? To ensure accurate DO results, you will need to pay attention to 3 main factors: How do these factors affect dissolved oxygen levels? So how do you control these factors? Option 1: Single-parameter DO meters: Note: Some high-end single-parameter DO meters have built-in pressure sensors for automatic compensation, but a separate measuring device is still needed to determine the salinity value. Option 2: Multi-parameter meters for pH / DO / Salinity / Pressure / Temperature: There are still some other factors that affect DO measurement results. Please continue to learn about them in Part 2!
សូមស្វែងរកឧបករណ៍វាស់ស្ទង់ដ៏ល្អឥតខ្ចោះសម្រាប់អាងចិញ្ចឹមត្រីរបស់អ្នកឥឡូវនេះ!

HI98319 គឺជាឧបករណ៍ធ្វើតេស្តជាតិប្រៃឌីជីថលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អាងចិញ្ចឹមត្រីទឹកប្រៃដែលបង្ហាញលទ្ធផលជាផ្នែកក្នុងមួយពាន់ (ppt), ឯកតាប្រៃជាក់ស្តែង (PSU) ឬទំនាញជាក់លាក់ (S.G.)។ ឧបករណ៍ធ្វើតេស្តការពារមិនជ្រាបទឹកនេះប្រើប្រដាប់ស្ទង់ចម្លងចរន្តអគ្គិសនីដើម្បីកំណត់បរិមាណអំបិលក្នុងទឹក។ ប៊ិចវាស់ជាតិប្រៃ HI98319 មានជម្រើសកម្រិតវាស់ លក្ខណៈពិសេស HI98319 រង្វាស់ជាតិប្រៃ ត្រូវបានគណនាពីការវាស់ចម្លងចរន្តអគ្គិសនីដោយប្រើតារាងដែលគេស្គាល់ ការជ្រើសរើសឯកតាវាស់ដែលបង្ហាញជាផ្នែកក្នុងមួយពាន់ (ppt) ឯកតាជាតិប្រៃជាក់ស្តែង (PSU) ឬទំនាញជាក់លាក់ (S.G.) សំណងសីតុណ្ហភាពស្វ័យប្រវត្តិ (ATC) បង្ហាញសីតុណ្ហភាពក្នុង ℃ ឬ ℉ អេឡិចត្រូតក្រាហ្វិចកាត់បន្ថយឥទ្ធិពលប៉ូឡារីស និងមិនកត់សុី LCD ធំបង្ហាញសូចនាករស្ថេរភាព សូចនាករថ្មទាប និងស្លាកក្រិត ប៊ូតុងក្រិតពិសេសជាមួយនឹងការទទួលស្គាល់ដោយស្វ័យប្រវត្តិនៃសូលុយស្យុងក្រិត 35.00 ppt នៅក្នុងរបៀបក្រិត ផ្គត់ផ្គង់ជាមួយប៊ិចវាស់ និងកញ្ចប់សូលុយស្យុងក្រិតក្នុងប្រអប់ផ្លាស្ទិក។ ប៊ិចវាស់ជាតិប្រៃ/សីតុណ្ហភាពក្នុងជលផល
បច្ចេកវិទ្យាត្រួតពិនិត្យ និងវាស់ស្ទង់ក្នុងអាង Aeration

HI520-0320-ឧបករណ៍បញ្ជានិងគ្រប់គ្រង pH/ORP/EC/DO អាង Aeration tank គឺជា “ម៉ាស៊ីន” សំខាន់ក្នុងការប្រព្រឹត្តកម្មទឹកកខ្វក់ ជាកន្លែងដែលបាក់តេរីអេរ៉ូប៊ីកបំបែកសារធាតុកខ្វក់។ ដំណើរការប្រព្រឹត្តកម្មបន្ទាប់បន្សំនេះគឺចាំបាច់សម្រាប់ទឹកដែលអាចបំពេញតាមស្តង់ដារដែលត្រូវការមុនពេលឆ្លងកាត់ជំហានប្រព្រឹត្តកម្មបន្តបន្ទាប់ និងបញ្ចេញត្រឡប់ទៅបរិស្ថានវិញ។ ប៉ុន្តែតើធ្វើដូចម្តេចដើម្បីឱ្យ “ម៉ាស៊ីន” នេះអាចដំណើរការប្រកបដោយប្រសិទ្ធភាព? ដើម្បីដំណើរការអាង Aeration tank ប្រកបដោយប្រសិទ្ធភាព យើងនឹងត្រូវគ្រប់គ្រង pH និង DO (អុកស៊ីសែនរលាយ) នៅក្នុងអាងឱ្យបានល្អ! DO នឹងផ្តល់ឥន្ធនៈសម្រាប់បាក់តេរី ដែលអនុញ្ញាតឱ្យបាក់តេរីអុកស៊ីតកម្មកាកសំណល់សរីរាង្គ ហើយសំខាន់បំផុតគឺអនុវត្តដំណើរការនីត្រាតកម្ម – ការបំប្លែងអាម៉ូញាក់ទៅជានីត្រាតដែលមានជាតិពុលតិច។ pH នឹងប៉ះពាល់ដល់សកម្មភាពរបស់បាក់តេរី; នៅពេលដែល pH ត្រូវបានគ្រប់គ្រងក្នុងចន្លោះពី 6.5 ទៅ 8.5 ប្រព័ន្ធអតិសុខុមប្រាណនៅក្នុងអាង Aeration tank នឹងមានលក្ខខណ្ឌបរិស្ថានល្អបំផុតសម្រាប់ការបន្តពូជ និងការលូតលាស់។ លើសពីចន្លោះ pH នេះ អតិសុខុមប្រាណនឹងមានហានិភ័យខ្ពស់នៃការឆក់ និងស្លាប់។ វាស់អុកស៊ីសែនរលាយជាមួយ HI98198 ចំណុចសំខាន់មួយក្នុងការដំណើរការអាង Aeration tank គឺត្រូវធានាបាននូវភាពដូចគ្នាននៅគ្រប់ទីកន្លែង ដើម្បីធានាថាទីកន្លែងណាមួយនៅក្នុងអាងអតិសុខុមប្រាណអាចដំណើរការបានប្រកបដោយប្រសិទ្ធភាពបំផុត។ អ្នកអាចគ្រប់គ្រង pH និង DO ដោយប្រព័ន្ធត្រួតពិនិត្យជាបន្តបន្ទាប់ និងផ្សំជាមួយឧបករណ៍ចល័ត។ DO នឹងត្រូវបានរក្សាដោយម៉ាស៊ីនខ្យល់ និងកង្ហារ ដើម្បីរក្សាកំហាប់ DO ពី 1.0-3.0 mg/L។ pH នឹងត្រូវបានគ្រប់គ្រងតាមរយៈការបន្ថែមសារធាតុគីមី។ ជាមួយនឹងការបង្កើនប្រសិទ្ធភាពប៉ារ៉ាម៉ែត្រទាំងនេះ អ្នកនឹងកាត់បន្ថយការប្រើប្រាស់ថាមពល កាត់បន្ថយបរិមាណសារធាតុគីមីដែលត្រូវការប្រើប្រាស់ និងធានាបាននូវដំណើរការនីត្រាតកម្មជាប់លាប់ ប្រកបដោយប្រសិទ្ធភាព និងអាចសន្សំសំចៃពេលវេលា និងថវិកា។ ប្រភេទឧបករណ៍ត្រួតពិនិត្យ និងឧបករណ៍ចល័តនៅក្នុងអាងទឹកអេរ៉ូប៊ីកដែលអ្នកអាចស្វែងយល់បន្ថែមដូចខាងក្រោម៖ · ឧបករណ៍បញ្ជា HI520-0320 ជាមួយអេឡិចត្រូត pH HI1006-1805 និងប្រដាប់ស្ទង់ DO HI7640-5805 · ឧបករណ៍វាស់អុកស៊ីសែនរលាយអុបទិក ជំនាន់ថ្មី HI98198 · ឧបករណ៍វាស់ pH/ORP/EC/TDS/ជាតិប្រៃ/DO/សម្ពាធ/សីតុណ្ហភាព HI98194 · ឧបករណ៍វាស់ពហុប៉ារ៉ាម៉ែត្រជាមួយការតភ្ជាប់ប៊្លូធូស HI98594 · ឧបករណ៍វាស់ pH/ISE/EC/DO/ភាពល្អក់ ការពារមិនជ្រាបទឹកជាមួយ GPS HI9829