Hanna Instruments Cambodia
Telegram: +855 715 028 870

របៀបវាស់ជាតិស្ករ % Brix សម្រាប់សីរ៉ូ

សីរ៉ូកំហាប់ខ្ពស់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យចំណីអាហារ និងភេសជ្ជៈ ចាប់តាំងពីការបន្ថែមរសជាតិក្នុងកាហ្វេ រហូតដល់ការផលិតភេសជ្ជៈកំប៉ុងផ្សេងៗ។ កំហាប់នៃស្ករសូក្រូស (Sucrose) មិនត្រឹមតែជះឥទ្ធិពលដល់រសជាតិនៃផលិតផលសម្រេចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ក្លិនឈ្ងុយ រយៈពេលរក្សាទុក (អាយុកាលផលិតផល) និងលទ្ធភាពនៃការរីករាលដាលនៃមេរោគបាក់តេរីផងដែរ។ ដោយសារស្ករសូក្រូស (Sucrose) គឺជាប្រភេទស្ករដែលគេនិយមប្រើបំផុតក្នុងផលិតផលសីរ៉ូ ដូច្នេះកម្រិតជាតិស្ករត្រូវបានគេកំណត់ជាភាគរយប្រ៊ីក (% Brix) ដែលក្នុងនោះ 1% Brix គឺស្មើនឹងស្ករសូក្រូស 1g ក្នុងចំណោមសូលុយស្យុង 100g។ កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយ ដែលត្រូវបានគេទទួលទាននៅទូទាំងពិភពលោក ហើយវាក៏មានជម្រើសច្រើនប្រភេទ និងរសជាតិប្លែកៗគ្នាជាច្រើនផងដែរ។ គេអាចបន្ថែមរសជាតិឱ្យកាហ្វេបានតាមរយៈការប្រើប្រាស់ប្រេងក្រអូប ជាមួយគ្រាប់កាហ្វេក្នុងដំណាក់កាលលីង ឬក៏ការបន្ថែមសីរ៉ូរសជាតិ ទៅក្នុងទឹកកាហ្វេដែលឆុងរួច។ ហាងកាហ្វេដែលឆុងគ្រាប់កាហ្វេមានរសជាតិស្រាប់ តម្រូវឱ្យមានកែវដាក់ ច្រើនប្រភេទខុសៗគ្នាទៅតាមរសជាតិកាហ្វេនីមួយៗ។ ផ្ទុយទៅវិញ បើប្រើប្រាស់សីរ៉ូរសជាតិវិញ ក្រុមហ៊ុនគ្រាន់តែឆុងកាហ្វេធម្មតា រួចសឹមបន្ថែមសីរ៉ូតាមក្រោយជាការស្រេច។ សីរ៉ូរសជាតិ អាចបន្ថែមទៅក្នុងភេសជ្ជៈក្តៅ ត្រជាក់ ឬភេសជ្ជៈពិសេសៗ ក៏ដូចជាបង្អែមផងដែរ។ ការប្រើប្រាស់សីរ៉ូរសជាតិ ជួយឱ្យហាងមានជម្រើសកាន់តែច្រើនសម្រាប់អតិថិជន ព្រមទាំងជួយកាត់បន្ថយពេលវេលាឆុង និងសន្សំសំចៃកន្លែងដាក់សម្ភារៈ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានិភ័យនៃការលាយឡំរសជាតិគ្នា រវាងការឆុងកាហ្វេពីមួយទៅមួយផងដែរ។ នៅក្នុងការផលិតគ្រឿងបន្ថែមរសជាតិ សីរ៉ូស្ករគឺជាគ្រឿងផ្សំដែលសំខាន់បំផុត និងមានតម្លៃខ្ពស់បំផុត ដើម្បីបង្កើតបាននូវភេសជ្ជៈដែលមានគុណភាព។ គេយកស្ករអំពៅ ស្ករឆៃថាវផ្អែម ឬស្ករពោត មកលាយជាមួយទឹកដែលបានចម្រោះស្អាត ដើម្បីបង្កើតជាសីរ៉ូស្ករ ឬហៅថា “សីរ៉ូគោល” ដែលជាទូទៅមានកម្រិតជាតិស្ករប្រហែល  63% Brix។ បន្ទាប់មក រសជាតិត្រូវបានបន្ថែមទៅក្នុងសីរ៉ូគោលតាមរយៈសារធាតុចម្រាញ់ (Extracts)។ សារធាតុចម្រាញ់ទាំងនោះអាចជាប្រភេទទឹកថ្នាំ ឬជាម្សៅ ដែលមានប្រភពពីធម្មជាតិ ឬបែបកែច្នៃ (Artificial) ឬក៏ការរួមបញ្ចូលគ្នានៃប្រភេទទាំងពីរនេះ។ ទឹកផ្លែឈើកំហាប់ខ្ពស់ គឺជាឧទាហរណ៍ទូទៅបំផុតនៃសារធាតុចម្រាញ់ ដែលគេប្រើសម្រាប់បន្ថែមរសជាតិឱ្យសីរ៉ូ។ ក្រុមហ៊ុនផលិតសីរ៉ូរសជាតិមួយ បានទាក់ទងមកកាន់ Hanna Instruments ដើម្បីសាកសួរអំពីការវាស់កំហាប់សីរ៉ូស្ករគោលរបស់ពួកគេ។ កន្លងមក អតិថិជនរូបនោះបានប្រើវិធីសាស្ត្រថ្លឹងទម្ងន់ ដើម្បីគណនាបរិមាណស្ករអំពៅដែលត្រូវលាយជាមួយទឹកក្តៅ ក្នុងគោលបំណងចង់ឱ្យទទួលបានសីរ៉ូស្ករដែលមានកម្រិតកំហាប់ 63 % Brix តាមការចង់បាន។ បន្ទាប់មក ពួកគាត់បានប្រើប្រាស់ឧបករណ៍វាស់កំហាប់ (Refractometer) ដើម្បីវាស់សូលុយស្យុងដែលកំពុងក្តៅនោះ ហើយធ្វើការកែតម្រូវចុងក្រោយពីចំណុចនោះ។ កាលពីមុន ពួកគាត់ធ្លាប់ប្រើឧបករណ៍វាស់កំហាប់ប្រភេទមេកានិច (ដោយមើលនឹងភ្នែក) ប៉ុន្តែជួបការលំបាកក្នុងការទទួលបានលទ្ធផលត្រឹមត្រូវ ដោយសារការមើលឃើញរបស់មនុស្សម្នាក់ៗខុសគ្នា និងកម្រិតកំណត់នៃប្រព័ន្ធប៉ះប៉ូវសីតុណ្ហភាព ។ Hanna បានណែនាំនូវឧបករណ៍វាស់កំហាប់ឌីជីថលសម្រាប់វិភាគកម្រិត Brix ក្នុងចំណីអាហារ ម៉ូដែល HI96801។ HI96801 មានសមត្ថភាពវាស់បានក្នុងចន្លោះយ៉ាងទូលំទូលាយ ចាប់ពី ០ ទៅ 85 % Brix ជាមួយនឹងកម្រិតបង្ហាញលម្អិត (Resolution) 0,01 % Brix និងមានភាពសុក្រឹត ±0.2 % Brix។ អតិថិជនបានពេញចិត្តយ៉ាងខ្លាំងចំពោះអេក្រង់ LCD ពីរជួរ ដែលបង្ហាញទាំងតម្លៃ % Brix និងសីតុណ្ហភាពនៃគំរូចាប់ពី ០ ទៅ 80°C (32 ដល់ 179°F)។ លើសពីនេះ ម៉ាស៊ីននេះក៏អនុញ្ញាតឱ្យពួកគាត់ទទួលបានលទ្ធផលដែលបានប៉ះប៉ូវសីតុណ្ហភាពដោយស្វ័យប្រវត្តិតាមស្តង់ដារ ក្នុងចន្លោះពី 10 ដល់ 40°C (50 to 104°F). ម៉ាស៊ីន HI96801 ក៏មានបំពាក់នូវប្រឡោះដាក់សំណាកធ្វើពីដែកអុីណុក (Stainless steel) ដែលធ្វើឱ្យការសម្អាតកាន់តែងាយស្រួលជាងមុនឆ្ងាយ បើធៀបទៅនឹងឧបករណ៍វាស់កំហាប់ប្រភេទមេកានិចចាស់របស់ពួកគាត់។ រយៈពេលឆ្លើយតបយ៉ាងរហ័សត្រឹមតែ 1.5 វិនាទី ប៉ុណ្ណោះ អនុញ្ញាតឱ្យអតិថិជនអាចវាស់សំណាកដដែលៗបានច្រើនដងយ៉ាងមានប្រសិទ្ធភាព ដើម្បីតាមដានភាពរលាយសព្វ (Homogeneity) នៃល្បាយសីរ៉ូ និងធានាថាការកែតម្រូវនានាគឺផ្អែកលើលទ្ធផលមធ្យមនៃសំណាកដ៏ច្បាស់លាស់បំផុត។ ជារួម ម៉ាស៊ីន HI96801 បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ ដើម្បីធ្វើឱ្យដំណើរការត្រួតពិនិត្យគុណភាព (Quality Control) របស់ពួកគេកាន់តែប្រសើរឡើង។ Measuring % Brix of Flavored Sugar Syrups Concentrated syrups are used throughout the food and beverage industry from flavoring coffee to producing soft drinks. The concentration of sucrose not only affects the taste of the final product but also the aroma, shelf life, and potential for bacterial growth. As sucrose is the most common sugar used in syrup products, sugar content is typically reported as percent Brix (% Brix) where one % Brix is equal to 1 gram sucrose per 100 grams of solution. Coffee is one of the most popular beverages consumed worldwide, and is available in a myriad of varieties and flavors. Coffee can be flavored by enhancing the coffee beans with oils in the roasting stage, or by adding flavored syrup to the finished brew. A coffee shop that brews flavored beans requires many different carafes to hold each type of flavored coffee. Alternatively, if flavored syrups are used, a company simply brews regular roasts and adds the syrup after. Flavored syrups can be added to hot, cold, or specialty beverages, as well as desserts. Using flavored syrups opens up a variety of offerings to customers while also minimizing brewing time and counter space. The risk of carrying flavors over between brews is also decreased. When producing flavoring aids, sugar syrup is the most expensive and essential ingredient in crafting a quality beverage. Cane, beet, or corn sugar is mixed with treated water to create the sugar syrup, or base, typically around 63% Brix. Flavoring is then added to the base via extracts. Extracts are available as natural or artificial tinctures or powders, or a combination of the two. Fruit juice concentrates are a common example of an extract used to flavor syrup. A flavored syrup producer contacted Hanna Instruments about measuring the concentration of their base sugar syrups. The customer was gravimetrically calculating the amount of cane sugar to add to hot water in order to obtain sugar syrup of the desired 63% Brix concentration. They were then using a refractometer to measure the heated solution and making the final adjustments from there. In the past, they had used a mechanical refractometer but had difficulty obtaining accurate measurements due to the subjective interpretation and limited accuracy of temperature compensatio. Hanna recommended the Digital Refractometer for Brix Analysis in Foods – HI96801 for food analysis. The HI96801 has a wide measurement range from 0 to 85% Brix with 0.1% Brix resolution and an accuracy of ±0.2% Brix. The customer appreciated that the dual LCD displayed the % Brix as well as the sample temperature from 0 to 80°C (32 to 176°F); the meter also allowed them to achieve temperature compensated readings automatically from 10 to 40°C (50 to 104°F). The HI96801 also features a stainless steel sample well, which proved much easier to clean than their mechanical refractometer. The quick 1.5 second response time allowed the customer to efficiently perform multiple replicates on each sample, monitoring the homogeneity of the syrup mixture and ensuring the adjustments were based on a representative sample. Overall the HI96801 provided the customer a simple to use and affordable solution to better their quality control process.