Hanna Instruments Cambodia
Telegram: +855 715 028 870

អាថ៌កំបាំងនៃការវាស់ DO (អុកស៊ីសែនរលាយ) ត្រឹមត្រូវ៖ កត្តាសំខាន់ៗ និងរបៀបគ្រប់គ្រង (ភាគទី ១)

ធានាបាននូវលទ្ធផលនៃការវាស់ DO – ភាគទី ១  ការវាស់ DO – ភាគទី ១ តើកត្តាសំខាន់អ្វីខ្លះនៅក្នុងគំរូទឹក ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការវាស់ DO (អុកស៊ីសែនរលាយ) របស់អ្នក? ដើម្បីធានាបាននូវលទ្ធផល DO ត្រឹមត្រូវ អ្នកនឹងត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ ៣ យ៉ាង៖ តើកត្តាទាំងនេះនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើបរិមាណអុកស៊ីសែនរលាយ? ដូច្នេះ តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងកត្តាទាំងនេះ? ជម្រើសទី ១៖ ឧបករណ៍វាស់ DO តែមួយមុខងា ជាធម្មតានៅលើឧបករណ៍វាស់ DO តែងតែភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព ដូច្នេះវាអាចសំណងសីតុណ្ហភាពដោយស្វ័យប្រវត្តិសម្រាប់លទ្ធផលវាស់។ ហើយសម្រាប់កត្តាដូចជាសម្ពាធបរិយាកាស (កម្ពស់) ឬជាតិប្រៃ វានឹងអនុញ្ញាតឱ្យអ្នកបញ្ចូលដោយដៃដើម្បីជួយឱ្យលទ្ធផលវាស់របស់អ្នកត្រឹមត្រូវបំផុត។ ចំណាំ៖ ឧបករណ៍វាស់ DO តែមួយមុខងារកម្រិតខ្ពស់មួយចំនួនមានឧបករណ៍ចាប់សញ្ញាសម្ពាធដែលបានបង្កប់ ដើម្បីអាចសំណងដោយស្វ័យប្រវត្តិ ប៉ុន្តែនៅតែត្រូវការប្រើឧបករណ៍វាស់ដាច់ដោយឡែកមួយដើម្បីកំណត់តម្លៃជាតិប្រៃ។ ជម្រើសទី ២៖ ឧបករណ៍វាស់ពហុមុខងារ (pH / DO / ជាតិប្រៃ / សម្ពាធ / សីតុណ្ហភាព) នៅលើឧបករណ៍វាស់ពហុមុខងារ មានឧបករណ៍ចាប់សញ្ញាស្រាប់ ដូចជា សម្ពាធបរិយាកាស សីតុណ្ហភាព និងជាតិប្រៃ។ ដូច្នេះ អ្នកប្រើប្រាស់មិនចាំបាច់បញ្ចូលតម្លៃទាំងនេះដោយដៃទេ។ ផ្ទុយទៅវិញ ឧបករណ៍នឹងសំណងដោយស្វ័យប្រវត្តិដើម្បីផ្តល់លទ្ធផល DO ត្រឹមត្រូវបំផុត។ នឹងនៅមានកត្តាមួយចំនួនទៀតដែលជះឥទ្ធិពលដល់លទ្ធផលវាស់ DO។ សូមអ្នកទាំងអស់គ្នាបន្តស្វែងយល់នៅ ភាគទី ២! ————————————————————————————————————————————————— Ensuring Accurate DO Measurement – Part 1  What are the main factors in a water sample that will affect your DO measurement results?  To ensure accurate DO results, you will need to pay attention to 3 main factors:  How do these factors affect dissolved oxygen levels?  So how do you control these factors?  Option 1: Single-parameter DO meters:  Note: Some high-end single-parameter DO meters have built-in pressure sensors for automatic compensation, but a separate measuring device is still needed to determine the salinity value.  Option 2: Multi-parameter meters for pH / DO / Salinity / Pressure / Temperature:  There are still some other factors that affect DO measurement results. Please continue to learn about them in Part 2!