ស៊េរី GroLine ត្រូវបានបង្កើតឡើងសម្រាប់វាស់ស្ទង់នៅក្នុងមជ្ឈដ្ឋានដាំដុះគ្រប់ប្រភេទផ្សេងៗ។ អាស្រ័យលើបរិស្ថានលូតលាស់របស់ដំណាំ អ្នកអាចជ្រើសរើសឧបករណ៍វាស់សមស្របបាន។ ចំពោះកត្តាមួយចំនួនដែលមានឥទ្ធិពលដល់ការលូតលាស់របស់ដំណាំ តើគួរជ្រើសរើសឧបករណ៍វាស់យ៉ាងដូចម្តេច? Hanna នឹងជួយឱ្យការងារនេះកាន់តែងាយស្រួលជាងមុន ជាមួយនឹងប៊ិចវាស់ ប្រដាប់ស្ទង់ និងម៉ាស៊ីនវាស់ឯកទេសសម្រាប់វិស័យកសិកម្ម។
1/ការវាស់ស្ទង់ដោយផ្ទាល់លើបរិស្ថានដាំដុះ
ម៉ាស៊ីនវាស់ និងប្រដាប់ស្ទង់ សម្រាប់វាស់ក្នុងដីដោយផ្ទាល់របស់ Hanna ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានជាមួយគ្រប់មជ្ឈដ្ឋានដាំដុះទាំងអស់។ ទោះជាស្រកីដូង ដីសរីរាង្គ Rock wool គ្រាប់ដីឥដ្ឋ គ្រាប់ជ័រកែច្នៃឡើងវិញ ដីល្បាប់ ឬក្នុងប្រព័ន្ធអ៊ីដ្រូប៉ូនិក…..សុទ្ធតែអាចត្រួតពិនិត្យបានយ៉ាងងាយស្រួលជាមួយនឹងម៉ាស៊ីនវាស់ pH និង EC របស់ Hanna។ លើសពីនេះ ឧបករណ៍ទាំងនេះក៏អាចវាស់បានក្នុងល្បាយមមជ្ឈដ្ឋានដាំដុះចម្រុះជាច្រើនប្រភេទទៀតផង។ មិនថាអ្នកប្រើមជ្ឈដ្ឋានដាំដុះប្រភេទណានោះទេ វិធីសាស្ត្រត្រួតពិនិត្យ pH និង EC ដោយផ្ទាល់គឺមានភាពស្រដៀងគ្នាបំផុត។ អ្នកអាចអនុវត្តការវាស់ស្ទង់តាមរយៈការបង្កើតជាល្បាយខាប់ ការវាស់ដោយដោតប្រាប់សង្ទ់ផ្ទាល់ ឬការប្រើប្រាស់ទឹកដែលចម្រាញ់ចេញពីមជ្ឈដ្ឋានដាំដុះ។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបយ៉ាងរហ័សអំពីប្រភេទមជ្ឈដ្ឋានដាំដុះខុសៗគ្នា ដែលគេនិយមប្រើប្រាស់ជាទូទៅ។ តោះ! សាកល្បងពិនិត្យមើលថា តើមជ្ឈដ្ឋានដាំដុះរបស់អ្នកស្ថិតក្នុងប្រភេទមួយណា!
ស្រកីដូង
ស្រកីដូង គឺជាផលិតផលបន្ទាប់បន្សំដែលបានមកពីដំណើរការកែច្នៃផ្លែដូង។ វាគឺជាជម្រើសមួយដែលមានចីរភាពជាងការប្រើប្រាស់ Peat Moss ឬដីល្បាប់ ហើយទន្ទឹមនឹងនោះដែរ ស្រកីរបស់វាអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អ និងរក្សាសំណើមបានប្រសើរជាងមុនសម្រាប់មជ្ឈដ្ឋានដាំដុះ។ ស្រកីដូងអាចត្រូវបានប្រើប្រាស់ជាមជ្ឈដ្ឋានដាំដុះទោល (ឯករាជ្យ) ក៏បាន ប៉ុន្តែជាទូទៅ គេច្រើននិយមប្រើវាជាសមាសធាតុនៅក្នុងល្បាយដាំដុះចម្រុះ។
ដីសរីរាង្គ
ដីសរីរាង្គគឺជាអ្វីដែលមនុស្សភាគច្រើននឹកឃើញមុនគេនៅពេលនិយាយអំពីការធ្វើចម្ការ ។ ដោយមានពណ៌ខ្មៅដិត និងក្រម៉ៅ ដីប្រភេទនេះមានប្រភពមកពីសារធាតុដែលបានមកពីការធ្វើជីកំប៉ុស្ត (ដូចជា រុក្ខជាតិ កាកសំណល់រុក្ខជាតិសម្រាប់គ្របដី និងលាមកសត្វ)។ សារធាតុដែលរលួយទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹម និងរ៉ែធម្មជាតិយ៉ាងច្រើន។
ដោយសារតែសមាសធាតុផ្សំ និងរបៀបនៃការកកើតរបស់វា ដីប្រភេទនេះមាននិន្នាការខ្ពស់ក្នុងការផ្ទុកនូវពពួកជីវចម្រុះដែលមានស្រាប់យ៉ាងល្អ (ដូចជា មីក្រូសារពាង្គកាយ ឬបាក់តេរីដែលមានប្រយោជន៍…)។
ដីអសរីរាង្គ
ទោះបីជាឈ្មោះរបស់វាហាក់ដូចជាមិនស័ក្តិសមសម្រាប់ការធ្វើចម្ការ ក៏ដោយ ប៉ុន្តែវានៅតែជាមជ្ឈដ្ឋានដាំដុះដ៏មានប្រសិទ្ធភាព។ ខុសពីដីសរីរាង្គ ដីអសរីរាង្គមានផ្ទុកសមាសធាតុសរីរាង្គតិចជាង 30%។ ជាទូទៅ ដីអសរីរាង្គគឺជាអ្វីដែលមនុស្សបង្កើតឡើង និងត្រូវបានចាត់ទុកថាជាមជ្ឈដ្ឋាន “គ្មានមេរោគ” (មានន័យថាវាត្រូវការការបន្ថែមសារធាតុចិញ្ចឹម ហើយដីនោះមានការបំពុលតិចតួចបំផុត ឬគ្មានទាល់តែសោះ)។
មជ្ឈដ្ឋានដាំដុះអសរីរាង្គរួមមាន៖ Rock wool គ្រាប់ដីឥដ្ឋ គ្រាប់ជ័រកែច្នៃឡើងវិញ សារធាតុរលាយក្នុងប្រព័ន្ធអ៊ីដ្រូប៉ូនិក។ល។ អ្នកដាំដុះអាចជ្រើសរើសប្រើប្រាស់ដីអសរីរាង្គជំនួសឱ្យដីសរីរាង្គដោយសារមូលហេតុមួយចំនួន រួមមានសមត្ថភាពក្នុងការលៃតម្រូវកម្រិត pH សំណើម សារធាតុចិញ្ចឹម និងលទ្ធភាពបង្ហូរទឹកចេញបានងាយស្រួលជាងមុន។
ដីល្បាប់
ដីល្បាប់អាចត្រូវបានប្រើប្រាស់ជាសារធាតុសម្រាប់កែលម្អគុណភាពដី។ វាត្រូវបានរកឃើញនៅក្នុងធម្មជាតិនៅទូទាំងពិភពលោក ហើយត្រូវចំណាយពេលច្រើនឆ្នាំដើម្បីកកើតឡើង។ ស្រដៀងគ្នាទៅនឹងស្រកីដូងដែរដីល្បាប់ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពរក្សាសំណើមនៃមជ្ឈដ្ឋានដាំដុះ។
ដោយសារតែរចនាសម្ព័ន្ធរបស់វា ដីប្រភេទនេះក៏ជួយបង្កើនភាពធូរ (ភាពរោ porosity) នៃមជ្ឈដ្ឋានដាំដុះផងដែរ វាអាចជួយសម្រួលកម្រិត pH និងមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសារធាតុចិញ្ចឹម។ ទោះបីជាវាជាប្រភពធនធានដ៏អស្ចារ្យសម្រាប់វិស័យកសិកម្មក៏ដោយ ប៉ុន្តែ Peat មានប្រភពមកពីប្រព័ន្ធអេកូឡូស៊ីដែលងាយរងគ្រោះ ហើយវាមិនត្រូវបានគេចាត់ទុកថាជាធនធានដែលអាចកើតឡើងវិញបានដោយងាយនោះទេ។
2/ឧបករណ៍ត្រូវបានរចនាឡើងដើម្បីធន់នឹងការវាស់ស្ទង់ដោយផ្ទាល់
អ្នកប្រហែលជាកំពុងគិតថាប្រដាប់ស្ទង់ pH នៃស៊េរី GroLine គឺជាប្រដាប់ស្ទង់ pH ធម្មតាដូចផលិតផលប្រេនផ្សេងៗ។ ប៉ុន្តែតាមពិតទៅ អេឡិចត្រូតរបស់ GroLine ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឱ្យមានភាពធន់សម្រាប់ការវាស់ស្ទង់នៅក្នុងគ្រប់មជ្ឈដ្ឋានដាំដុះរបស់រុក្ខជាតិទាំងអស់។ យើងខ្ញុំសូមពន្យល់អ្នកឱ្យកាន់តែច្បាស់អំពីចំណុចនេះ។
រូបរាងក្បាលសិនស័រត្រូវបានរចនាឡើង ដើម្បីងាយស្រួលដោតចូលក្នុងមជ្ឈដ្ឋានវាស់ស្ទង់
រូបរាងឧបករណ៍ចាប់សញ្ញាត្រូវបានរចនាឡើងសម្រាប់ការជ្រាបចូលទៅក្នុងបរិយាកាសវាស់យ៉ាងងាយស្រួល។
pH ឥតខ្សែ HALO2 GroLine សម្រាប់វាស់ដី ឧបករណ៍វាស់ pH ដី GroLine ឧបករណ៍នវាស់ pH ដីចល័តកម្រិតអាជីព GroLine និងឧបករណ៍វាស់ចម្លងអគ្គិសនីក្នុងដីដោយផ្ទាល់ Soil Test™ សុទ្ធតែត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកដោតឧបករណ៍ចាប់សញ្ញាចូលទៅក្នុងគំរូដែលត្រូវវាស់បានយ៉ាងងាយស្រួល។ មិនត្រឹមតែប៉ុណ្ណោះ ក្បាលសិនស័ររាងកោណថែមទាំងផ្តល់នូវភាពធន់ និងភាពរឹងមាំដល់ឧបករណ៍ចាប់សញ្ញាដែលធ្វើឱ្យវាពិបាកនឹងបែកបាក់។ ឧបករណ៍វាស់ GroLine ប្រភេទកាន់ដៃ – HI9814 ដែលប្រើជាមួយប្រដាប់ស្ទង់ HI1285-7 អាចប្រើសម្រាប់ពិនិត្យសីតុណ្ហភាព EC និង pH… ទាំងអស់នេះគឺប្រើប្រាស់ប្រដាប់ស្ទង់តែមួយប៉ុណ្ណោះ! ប្រដាប់ស្ទង់មានទម្រង់ជាក្បាលមូល (ដែលជួយបង្កើនផ្ទៃប៉ះជាមួយគំរូដែលត្រូវវាស់ឱ្យបានកាន់តែច្រើន។
ប្រដាប់ស្ទង់ដែលស្ទះ និងដំណើរការយឺត នឹងលែងជាបញ្ហារំខានទៀតហើយ
តាមពិតទៅ គ្មានអ្វីដែលអាក្រក់ជាងការធ្លាក់ក្នុងស្ថានភាពលំបាក នៅពេលដែលអ្នកកំពុងធ្វើការត្រួតពិនិត្យ ហើយស្រាប់តែរកឃើញថា ប្រដាប់ស្ទង់ដែលអ្នកកំពុងប្រើប្រាស់ ដំណើរការមិនបានល្អដូចធម្មតានោះទេ។ នៅពេលវាស់ស្ទង់ក្នុងដីដោយផ្ទាល់ មូលហេតុចម្បងដែលបង្កឱ្យមានបញ្ហានេះ គឺជារឿយៗបណ្តាលមកពីការស្ទះនៅ ចំណុចតំណយោង (Reference junction)។ បញ្ហានេះអាចនាំឱ្យមានការវាស់ស្ទង់ខុសកម្រិត (លទ្ធផលមិនសុក្រឹត) និងដំណើរការវាស់មានភាពយឺតយ៉ាវ។ ម៉ាស៊ីនវាស់ pH ឥតខ្សែ HALO2 GroLine HI9810302 សម្រាប់វាស់ក្នុងដីដោយផ្ទាល់ មានចំណុចតំណ បែបចំហយ៉ាងពិសេស និងមានសំបកការពារខាងក្រៅដែលអាចដោះចេញបាន។ អ្នកមិនត្រឹមតែអាចបន្ថែមសារធាតុអេឡិចត្រូលីតដើម្បីបង្កើនប្រសិទ្ធភាពឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការសម្អាតកាន់តែងាយស្រួលទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដោះសំបកការពារចេញ ដើម្បីធ្វើការសម្អាត និងផ្លាស់ប្តូរសារធាតុអេឡិចត្រូលីតបានយ៉ាងឆាប់រហ័ស។
អ្នកអាចពិនិត្យមើលឧបករណ៍វាស់ pH ដីចល័តវិជ្ជាជីវៈ GroLine – HI98168 និង ឧបករណ៍វាស់ pH ចល័ត – HI9814 ហើយប្រហែលជាមានចម្ងល់ថា ហេតុអ្វីបានជាពួ មានចំណុចតំណខុសៗគ្នា។
ម៉ូដែល HI98168 ត្រូវបានបំពាក់ដោយអេឡិចត្រូតដែលមានសមត្ថភាពវាស់ស្ទង់បានយ៉ាងល្អ ក្នុងមជ្ឈដ្ឋានដែលមានសំណើមទាប។ ចំណុចតំណប្រភេទសេរ៉ាមិចបីជាន់ អនុញ្ញាតឱ្យអេឡិចត្រូតមានល្បឿនលំហូរនៃសារធាតុអេឡិចត្រូលីតខ្ពស់ជាងមុន ដែលនាំឱ្យទទួលបានលទ្ធផលវាស់ស្ទង់បានរហ័ស ស្ថិរភាព និងមានភាពសុក្រឹតជាងមុនក្នុងលក្ខខណ្ឌមជ្ឈដ្ឋានស្ងួត ឬសំណើមទាប។
ចំណែកឯម៉ូដែល HI9814 ដែលប្រើអេឡិចត្រូត HI1285-7 មានចំណុចតំណប្រភេទក្រណាត់ ដែលអាចទាញផ្លាស់ប្តូរថ្មីបាន នៅពេលដែលវាចាប់ផ្តើមវាស់យឺតយ៉ាវ ដែលចំណុចនេះជួយឱ្យល្បឿននៃការឆ្លើយតបត្រឡប់មកឆាប់រហ័សវិញ។
ទោះបីជាឈ្មោះរបស់វាហាក់ដូចជាមិនស័ក្តិសមសម្រាប់ការធ្វើចម្ការ ក៏ដោយ ប៉ុន្តែវានៅតែជាមជ្ឈដ្ឋានដាំដុះដ៏មានប្រសិទ្ធភាព។ ខុសពីដីសរីរាង្គ ដីអសរីរាង្គមានផ្ទុកសមាសធាតុសរីរាង្គតិចជាង 30%។ ជាទូទៅ ដីអសរីរាង្គគឺជាអ្វីដែលមនុស្សបង្កើតឡើង និងត្រូវបានចាត់ទុកថាជាមជ្ឈដ្ឋាន “គ្មានមេរោគ” (មានន័យថាវាត្រូវការការបន្ថែមសារធាតុចិញ្ចឹម ហើយដីនោះមានការបំពុលតិចតួចបំផុត ឬគ្មានទាល់តែសោះ)។
មជ្ឈដ្ឋានដាំដុះអសរីរាង្គរួមមាន៖ Rock wool គ្រាប់ដីឥដ្ឋ គ្រាប់ជ័រកែច្នៃឡើងវិញ សារធាតុរលាយក្នុងប្រព័ន្ធអ៊ីដ្រូប៉ូនិក។ល។ អ្នកដាំដុះអាចជ្រើសរើសប្រើប្រាស់ដីអសរីរាង្គជំនួសឱ្យដីសរីរាង្គដោយសារមូលហេតុមួយចំនួន រួមមានសមត្ថភាពក្នុងការលៃតម្រូវកម្រិត pH សំណើម សារធាតុចិញ្ចឹម និងលទ្ធភាពបង្ហូរទឹកចេញបានងាយស្រួលជាងមុន។
3/ Hanna ឆ្លើយតបគ្រប់តម្រូវការថវិកការបស់អ្នក
ទោះបីជាអ្នកជាអ្នកធ្វើចម្ការនៅតាមផ្ទះ អ្នកដាំដុះក្នុងផ្ទះកញ្ចក់ កសិករ ឬជាអ្នកជំនាញដាំដុះតាមប្រព័ន្ធអ៊ីដ្រូប៉ូនិកក៏ដោយ ការត្រួតពិនិត្យ pH និង EC គួរតែមានភាពងាយស្រួល និងមានតម្លៃសមរម្យជានិច្ច។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃអនុសាសន៍របស់យើង៖
ឧបករណ៍វាស់ EC ក្នុងដីដោយផ្ទាល់Soil Test™ – HI98331៖ នេះគឺជាដំណោះស្រាយវាស់ EC ដ៏ស័ក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិត។ វាគឺជាប៊ិចវាស់ EC និងសីតុណ្ហភាព ដែលមានទំហំតូចល្មមអាចដាក់តាមហោប៉ៅបាន។ ប្រដាប់ស្ទង់ EC អាចដោតចូលទៅក្នុងគ្រប់មជ្ឈដ្ឋានដាំដុះទាំងអស់បានយ៉ាងងាយស្រួល។
ឧបករណ៍វាស់ pH ឥតខ្សែ HALO2 GroLine សម្រាប់វាស់ក្នុងដី – HI9810302 គឺជាផលិតផលថ្មីបំផុតនៅក្នុងស៊េរី GroLine របស់ Hanna។ GroLine HALO2 មានបំពាក់បច្ចេកវិទ្យា Bluetooth ដែលអនុញ្ញាតឱ្យអ្នកអាចភ្ជាប់ទៅកាន់ទូរស័ព្ទ ឬឧបករណ៍ឆ្លាតវៃផ្សេងៗតាមរយៈកម្មវិធី Hanna Lab App។
ប៊ិចវាស់នេះ ជួយឱ្យអ្នកតាមដានសន្ទស្សន៍ pH និងសីតុណ្ហភាព ជាមួយនឹងក្បាលអេឡិចត្រូតឯកទេសសម្រាប់វាស់ដោយផ្ទាល់នៅក្នុងមជ្ឈដ្ឋានដាំដុះ។ ប៊ិចវាស់នេះ ប្រៀបបាននឹងមន្ទីរពិសោធន៍ទាំងមូលដែលស្ថិតនៅក្នុងហោប៉ៅរបស់អ្នក!
ម៉ាស៊ីនវាស់ pH ដីចល័តកម្រិតអាជីព GroLine – HI98168 គឺស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់វាស់ស្ទង់នៅនឹងកន្លែង (វាលស្រែ/ចម្ការ) ជាមួយនឹងការរចនាឡើងយ៉ាងរឹងមាំ និងមានភាពសុក្រឹតខ្ពស់។ ក្បាលរ៉ឺសង់ដែលមកជាមួយម៉ាស៊ីននេះ គឺស័ក្តិសមបំផុតប្រសិនបើអ្នកជារឿយៗត្រូវវាស់ស្ទង់ក្នុងមជ្ឈដ្ឋានដាំដុះដែលមានសំណើមទាប។
ឧបករណ៍វាស់ pH/EC/TDS ចល័តប្រភេទការពារជម្រាបទឹក GroLine – HI9814 គឺជាជម្រើសដ៏អស្ចារ្យមួយក្នុងចំណោមឧបករណ៍វាស់ចល័ត GroLine របស់ Hanna។ ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងដំណោះស្រាយអ៊ីដ្រូប៉ូនិក (ការដាំដុះលើទឹក) ឧបករណ៍ដ៏មានសារៈប្រយោជន៍នេះ អាចត្រួតពិនិត្យប៉ារ៉ាម៉ែត្រចំនួន 4 (pH, EC សីតុណ្ហភាព និង TDS) ដោយប្រើប្រាស់ប្រដាប់ស្ទង់តែមួយគត់គឺ HI1285-7។