Hanna Instruments Cambodia
☎/Telegram: +855 715 028 870

ធានាបាននូវលទ្ធផលនៃការវាស់ DO – ភាគទី ១ 

ការវាស់ DO – ភាគទី ១

តើកត្តាសំខាន់អ្វីខ្លះនៅក្នុងគំរូទឹក ដែលអាចប៉ះពាល់ដល់លទ្ធផលនៃការវាស់ DO (អុកស៊ីសែនរលាយ) របស់អ្នក?

ដើម្បីធានាបាននូវលទ្ធផល DO ត្រឹមត្រូវ អ្នកនឹងត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ ៣ យ៉ាង៖

តើកត្តាទាំងនេះនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើបរិមាណអុកស៊ីសែនរលាយ?

ដូច្នេះ តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងកត្តាទាំងនេះ?

ជម្រើសទី ១៖ ឧបករណ៍វាស់ DO តែមួយមុខងា

ជាធម្មតានៅលើឧបករណ៍វាស់ DO តែងតែភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព ដូច្នេះវាអាចសំណងសីតុណ្ហភាពដោយស្វ័យប្រវត្តិសម្រាប់លទ្ធផលវាស់។ ហើយសម្រាប់កត្តាដូចជាសម្ពាធបរិយាកាស (កម្ពស់) ឬជាតិប្រៃ វានឹងអនុញ្ញាតឱ្យអ្នកបញ្ចូលដោយដៃដើម្បីជួយឱ្យលទ្ធផលវាស់របស់អ្នកត្រឹមត្រូវបំផុត។

ចំណាំ៖ ឧបករណ៍វាស់ DO តែមួយមុខងារកម្រិតខ្ពស់មួយចំនួនមានឧបករណ៍ចាប់សញ្ញាសម្ពាធដែលបានបង្កប់ ដើម្បីអាចសំណងដោយស្វ័យប្រវត្តិ ប៉ុន្តែនៅតែត្រូវការប្រើឧបករណ៍វាស់ដាច់ដោយឡែកមួយដើម្បីកំណត់តម្លៃជាតិប្រៃ។

ជម្រើសទី ២៖ ឧបករណ៍វាស់ពហុមុខងារ (pH / DO / ជាតិប្រៃ / សម្ពាធ / សីតុណ្ហភាព)

នៅលើឧបករណ៍វាស់ពហុមុខងារ មានឧបករណ៍ចាប់សញ្ញាស្រាប់ ដូចជា សម្ពាធបរិយាកាស សីតុណ្ហភាព និងជាតិប្រៃ។ ដូច្នេះ អ្នកប្រើប្រាស់មិនចាំបាច់បញ្ចូលតម្លៃទាំងនេះដោយដៃទេ។ ផ្ទុយទៅវិញ ឧបករណ៍នឹងសំណងដោយស្វ័យប្រវត្តិដើម្បីផ្តល់លទ្ធផល DO ត្រឹមត្រូវបំផុត។

នឹងនៅមានកត្តាមួយចំនួនទៀតដែលជះឥទ្ធិពលដល់លទ្ធផលវាស់ DO។ សូមអ្នកទាំងអស់គ្នាបន្តស្វែងយល់នៅ ភាគទី ២!


—————————————————————————————————————————————————

Ensuring Accurate DO Measurement – Part 1 

What are the main factors in a water sample that will affect your DO measurement results? 

To ensure accurate DO results, you will need to pay attention to 3 main factors: 

  • Atmospheric pressure

How do these factors affect dissolved oxygen levels? 

So how do you control these factors? 

Option 1: Single-parameter DO meters: 

Note: Some high-end single-parameter DO meters have built-in pressure sensors for automatic compensation, but a separate measuring device is still needed to determine the salinity value. 

Option 2: Multi-parameter meters for pH / DO / Salinity / Pressure / Temperature: 

There are still some other factors that affect DO measurement results. Please continue to learn about them in Part 2!